ពេលនេះរដ្ឋបាលស្រុកសាមគ្គីមុនីជ័យចេញសេចក្តីបំភ្លឺជាសាធារណៈ ស្របពេលដែលប្រជាពលរករដ្ឋភ្លូកទឹកភ្លូកដីផ្ដិតមេដៃមិនគាំទ្រមាភូមិថ្មី ចង់បានមេភូមិចាស់ចេះជួយសុខទុក្ខពួកគេសូមឲ្យមកធ្វើការវិញ!

ពេលនេះរដ្ឋបាលស្រុកសាមគ្គីមុនីជ័យចេញសេចក្តីបំភ្លឺជាសាធារណៈ ស្របពេលដែលប្រជាពលរករដ្ឋភ្លូកទឹកភ្លូកដីផ្ដិតមេដៃមិនគាំទ្រមាភូមិថ្មី ចង់បានមេភូមិចាស់ចេះជួយសុខទុក្ខពួកគេសូមឲ្យមកធ្វើការវិញ!

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី បន្ទាប់ពីមានការចេញផ្សាយរបស់អង្គភាពសារព័ត៌មាន CSP TV NEWS របស់យើងដោយលើកយកនៅព័ត៌មានដ៏ក្ដៅគគុកមួយនេះសម្រាប់ជំរាបជូនចំពោះប្រមុខរាជរដ្ឋាភិបាលបានដឹងអំពីការដកតួនាទីមុខតំណែងបញ្ឈប់ពីការងាររបស់លោកមេភូមិឈ្មោះថា ឡេង ឡា ជាមេភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺចេញព្រោះតែមានការរិះគន់ដោយកោតសរសើរស្រុកបរសេដ្ឋថាស្រុករបស់គេធ្វើការបានល្អជាងមូលដ្ឋានស្រុកខ្លួនឯងគឺ(ស្រុកសាមគ្គីមុនីជ័យ) មិនបានប៉ុន្មានថ្ងៃផងស្រាប់តែលោកមេភូមិត្រូវឃ្ទាតចេញបាត់ពីតួនាទីមុខងារដែលប្រជាពលរដ្ឋកំពុងរាប់អានស្រឡាញ់ពីភពមួយទៅភូមិមួយក៏ដោយសារលោកមេភូមិរូបនេះនិយាយពិតថាពិតធ្វើពិត មិនចេះអែបអបបុគ្គលណាមួយគឺចេះតែធ្វើការដើម្បីប្រជាពលរដ្ឋ ដើម្បីការពារឲ្យមានភាពត្រឹមត្រូវ និងធ្វើការក្រោមគោលអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ឥឡូវនេះលិខិតមួយរបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យធ្វើការបំភ្លឺជូនសាធារណៈជនទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំបានជ្រាបច្បាស់ ហើយធ្វើការថ្លឹងថ្លែងទៅថាតើរវាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកំពុងតែគាំទ្រភ្លូកទឹកលោកដី ហើយនិងលិខិតបំភ្លឺរបស់សាលាស្រុកនោះ តើយ៉ាងម៉េចដែរ?

ក្នុងនាមប្រព័ន្ធផ្សព្វផ្សាយនៃអង្គភាពសារព័ត៌មានរបស់យើងមិនអាចដាក់ពិន្ទុចំពោះប្រជាពលរដ្ឋដែលកំពុងតែគាំនោះត្រូវឬខុស ឬក៏សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកនោះត្រូវឬខុសនោះទេ! ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញអំពីតថ:ភាពពិតពីសង្គម និងតុល្យភាពក្នុងប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ ហើយយើងមិនមែនជាអំណាចតុលាការ យើងមិនមែនជាអំណាចនីតិប្រតិបត្តិ យើងមិនមែនជាអំណាចនីតិបញ្ញត្តិណាមួយនោះទេ តែយើងគ្រាន់តែជាបណ្ដាញផ្សព្វផ្សាយនៅក្នុងអំណាចសារព័ត៌មានតែប៉ុណ្ណោះ។
សូមទស្សនានូវខ្លឹមសាររបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យរួមទាំងទិដ្ឋភាពរបស់ប្រជាពលរដ្ឋនាំគ្នាផ្ដិតមេដៃមិនគាំទ្រមេភូមិតែងតាំងថ្មីដែលពលរដ្ឋនៅតែលើកឡើងថាពួកគេនៅតែគាំទ្រលោក ឡេង ឡា ដែលជាមេភូមិចាស់ដដែល សូមសណ្តាប់!

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ខេត្តកំពង់ស្ពឺ
រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ
លេខ២៥
សេចក្តីបំភ្លឺព័ត៌មាន
រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា:

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មានករណីចុះផ្សាយពីសារព័ត៌មាន CSP TV News ករណីដកលោក ឡេង ឡា អតីតមេភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ សូមធ្វើការបំភ្លឺនិងជម្រាបជូនថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលឃុំចាន់សែន បានរៀបចំកិច្ចប្រជុំ ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីវាយតម្លៃ លោក ឡេង ឡា បញ្ចប់ ជាមេភូមិ ក្នុងនោះអង្គប្រជុំបានរកឃើញនូវកំហុស លោក ឡេង ឡា ដូចខាងក្រោម៖

១.មិនទទួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួនជាមេភូមិ មិនសូវនៅជាប់លាប់ក្នុងភូមិ មួយខែ នៅត្រឹមតែ ប្រមាណ១០ថ្ងៃទៅ១៥ថ្ងៃ ប៉ុណ្ណោះ គឺមានតែអនុប្រធានភូមិ និងសមាជិកភូមិទេ ដែលទទួលខុសត្រូវក្នុងភូមិ ដើម្បី ផ្តល់សេវា ជូនប្រជាពលរដ្ឋ ដោយលោក ឡេង ឡា ទៅរស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ។

២.មានទំនាស់រហូតប្រើហិង្សា ដោយហែកបង្កាន់ដៃវាស់វែងដីធ្លីនៅចំពោះមុខមន្ត្រីវាស់វែងដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ និងប្រជាពលរដ្ឋនៅឃុំជើងរាស់ ដោយមានទំនាស់ចាប់តាំងពីពេលវាស់វែង និងបានបង្គាប់បញ្ជាឱ្យ មន្ត្រី វាស់វែង ធ្វើការវិនិច្ឆ័យ ក្បាលដីរបស់អ្នកដទៃ ដែលម្ចាស់គេមិនបានមកផ្ទាល់ តែមន្ត្រីវាស់វែងមិនធ្វើតាម រហូតនៅពេលចែកប័ណ្ណកម្មសិទ្ធិក៏លោក ឡេង ឡា មកយកប័ណ្ណជំនួសអ្នកដទៃ ដល់ពេលមន្ត្រីចែកប័ណ្ណមិន ឱ្យ ក៏ចាប់ផ្តើមផ្សព្វផ្សាយតាមបណ្តាញសង្គម facebook ច្រើនលើក ច្រើនសារ ដោយចោទប្រកាន់ មន្ត្រី សុរិយោដីជាសាធារណៈ ថាជាល្បិចចង់យកលុយច្រើន។ ចរិកឬកពាររបស់លោក ឡេង ឡា គឺមិនសមជាថ្នាក់ ដឹកនាំភូមិ ដោយនិយាយខុសពីការពិត និងធ្វើឱ្យប៉ះពាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីដី ផ្អើលក្ខណជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ។

ចំពោះករណីដកលោក ឡេង ឡា អតីតមេភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ គឺជាសិទ្ធិរបស់ក្រុមប្រឹក្សាឃុំ មិនមែនជាសិទ្ធិសម្រេចរបស់រដ្ឋបាលស្រុកឡើយ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន អ្នកនិយមលេង បណ្តាញសង្គម ជ្រាបជាព័ត៌មាន ។

ថ្ងៃអង្គារ ១៥កើត ខែអស្សត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ សាមគ្គីបុរីន័យ ខ្មែចូល នៃភាក្សា ឆ្នាំ២០២៥
រដ្ឋបាលស្រុក

តែទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រជាពលរដ្ឋដែលបានផ្ដិតមេដៃផ្លូកទឹកផ្លូកដីនោះក៏ក្នុងគោលបំណងឲ្យរដ្ឋបាលជាថ្នាក់ដឹកនាំឃុំជាថ្នាក់ដឹកនាំស្រុក នៃខេត្តកំពង់ស្ពឺ បានដឹងពលរដ្ឋត្រូវការមេភូមិចាស់ដោយមិនចង់បានការផ្លាស់ថ្មី។

ជាងនេះទៅដូចអ្វីដែលប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងហើយថាសូមឱ្យ ឯកឧត្តម ជាម ចាន់សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាថ្នាក់ដឹកនាំនៃរដ្ឋបាលទូទាំងរាជធានីខេត្តកហរុងស្រុកបានកំណត់ជានីតិវិធីក្នុងការរៀបចំជ្រើសរើសតែងតាំងឬបោះឆ្នោតគឺនៅក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ ដូច្នេះមានតែឯកឧត្តមក្នុងតួនាទីមុខងារឯកឧត្តមទេ ដែលអាចស្រាវជ្រាវវែកញែកខុសត្រូវអំពីបញ្ហានេះដែលកើតឡើងនៅក្នុងទីតាំងភូមិសាស្ត្រខាងលើនោះ។
ទាំងនេះគឺជាការទទូចរបស់ប្រជាពលរដ្ឋដើម្បីធ្វើការយ៉ាងណាទប់ស្កាត់បញ្ជៀសរាល់បញ្ហាបានកើតឡើងដូចពាក្យគេថា(ការពារប្រសើរជាងព្យាបាល)ខ្លាចតែថ្ងៃក្រោយនាំឱ្យអារម្មណ៍ប្រជាពលរដ្ឋអាក់អន់ប្រពន់ចិត្តបែរជាទៅ(ខឹងគោវ៉ៃរទេះ)ទៅវិញ។

ជាពិសេសផងដែរក្រោមការដឹកនាំក្នុងអាណត្តិថ្មីរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្ដេចតែងតែមានប្រសាសន៍ហើយថារឿងការរិះគន់វាមិនមែនជាកំហុសនោះទេ វាលើកលែងតែការរិះគន់នោះវាហួសព្រំដែនពីផ្លូវច្បាប់ដែលនាំឲ្យអន្តរាយដល់ជាតិ បាត់បង់រាល់តម្លៃសេចក្តីថ្លៃថ្នូរ និងការជឿជាក់របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

យើងខ្ញុំរួមទាំងសហការីសូមលំអោនកាយគោរពលាបប្រិយមិត្តតែប៉ុណ្ណេះ ប្រសិនសិនបើមានអ្វីបន្តទៅទៀតជុំវិញបញ្ហានេះដែលកើតឡើងនៅពេលបន្ទាប់បណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងនឹងជម្រាបដំណឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើងជូនបន្ថែមបន្តទៅទៀតផងដែរ សូមអរគុណ និងសូមជម្រាបលា ជូនពរសុខសំណាងល្អទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *