សំណង់រឹងបានបុកគ្រឹះចូលមាត់ចរាំងទន្លេបាសាក់ខាងក្រោយបុរី៩៩៩ ថែមទៀត ខណៈដែលបណ្ដាញផ្សព្វផ្សាយបានចុះផ្សាយឈានទៅដល់ការផ្អាកសំណង់នៅមិនឆ្ងាយទីនេះដែលមិនមានភាពប្រក្រតី

រាជធានីភ្នំពេញ: បើយោងតាមប្រភពបានផ្ដល់ជូនដល់ប្រព័ន្ធផ្សព្វផ្សាយរបស់យើងដើម្បីជម្រាបដំណឹងនេះជូនចំពោះអាជ្ញាធរមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋាននៃខណ្ឌមានជ័យស្ដីអំពីសំណង់រឹង បុកគ្រិះ នៅក្រោយ បុរី៩៩៩ ផ្លូវប៉ារីស ស្ថិតនៅ សង្កាត់ចាក់ អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលកំពុងបើកការសាងសង់យ៉ាងពេញទំហឹង រយ:ពេលកន្លងមក។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច,
មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

សូមរំលឹកឡើងវិញផងដែរថាកន្លងមកនៅទីតាំងស្ថិតនៅភូមិសាស្ត្រខាងលើនេះបន្ទាប់ពីមានការចេញផ្សាយរបស់បណ្ដាញផ្សព្វផ្សាយសារព័ត៌មានដែលប្រជាពលរដ្ឋបានដំណឹងប្រាប់ដើម្បីជួយផ្ដល់ដំណឹងជូនទៅដល់ថ្នាក់ដឹកនាំឱ្យបានដឹងជ្រាបនឹងឈានទៅដល់ការបិទបណ្ដោះអាសន្ន(វគ្គ១):
ប្រជាពលរដ្ឋទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលសង្ឃឹមថាលោក សេង គន្ធ អភិបាល ខណ្ឌមានជ័យ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ខណ្ឌមានជ័យ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានចាក់ដីចូលច្រាំងទន្លេដែលជាសម្បត្តិរបស់រដ្ឋ និងធ្វើការកាយរួសរើចេញដើម្បីចៀសវាងមានការរិះគន់ ចៀសវាងរាល់ការបំពានច្បាប់របស់បុគ្គលដែលមានលុយ ឬមានអំណាច ដើម្បីរក្សាឲ្យបាននូវសុភ័ណភាពនិងបរិស្ថានបានល្អក្នុងផ្ទៃបឹងទន្លេបាសាក់។
សូមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានី ភ្នំពេញចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ការចាក់ដីចូលច្រាំងទន្លេ បុកគ្រិះសាងសង់សំណង់រឹង ខាងលើដោយក្តីអនុគ្រោះ។

ជាងនេះទៅទៀតក៏សូមស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម និងឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។
ស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ!

