ពិតជាថ្លើមធំដុះរោមមែនហ៊ាននោះហ៊ាន ! ការចាក់ទន្ទ្រានយកច្រាំងទន្លេបាសាក់ដែលជាទន្លេបំបែកចេញពីទន្លេបួនមុខដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានអាចជាវាំងននខ្មៅបិទបាំងពីក្រោយខ្នងហើយមើលទៅ! អីយ៉ាលើកនេះអាចនឹងផ្អើលលេចឮដល់ព្រះឥន្ទហើយមើលទៅ !
រាជធានីភ្នំពេញ : ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី សកម្មភាពដ៏ខ្មៅកខ្វក់របស់ម្ចាស់ទីតាំងមួយកន្លែងដែលបានដែលធ្វើការទន្ទ្រាន ចាក់យកច្រាំងទន្លេបាសាក់មួយកន្លែងដែលស្ថិតនៅភូមិរកាលទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានផ្ទុះការរិះគន់យ៉ាងចាស់ដៃស្ទើរទូទាំងប្រទេសអំពីការរំលោភបំពានមួយនេះក៏ព្រោះតែនាំឲ្យបាត់បង់សោភ័ណភាពដងទន្លេបាសាក់ ការចុះខ្សោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃថ្នាក់មូលដ្ឋាន និងនាំឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋទូទៅដោយយល់ថាអ្នកមានលុយអ្នកមានអំណាចធ្វើអ្វីក៏បានចំណែកឯអ្នកក្ររហេងរហាមបើហ៊ានធ្វើដូច្នេះច្បាស់ជាត្រូវថ្មោងហើយមើលទៅ នេះហើយការអនុវត្តច្បាប់មិនស្មើភាពគ្នា។
តែទោះជាយ៉ាងណាក៏ដោយបើយើងក្រឡេកចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមនាចក្ខុវិស័យខ្ពស់សម្លឹងឆ្ពោះទៅមុខមានការអភិវឌ្ឍន៍ឈប់ឈរក៏ព្រោះតែចង់ឱ្យមានការរីកចម្រើនឥតគណនាផងដែរ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ជាដើមធ្វើការសាងសង់ទៅគ្រប់ទីកន្លែងហើយក៏ត្រូវមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋក្នុងប្រទេស និងពិភពលោកផងដែរ។
ជាក់ស្ដែងភាពរីកចម្រើនក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌគឺប្រទាក់ក្រឡានិងគ្នាចំពោះការអភិវឌ្ឍស្ទើរគ្រប់វិស័យ ក្រោមកិច្ចការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ។ ការបង្កើនសមត្ថភាពដ៏ប៉ិនប្រសប់យ៉ាងនេះជាកត្តាធ្វើឲ្យមានការកោតសរសើរចំពោះការដឹកនាំរបស់លោកជាអភិបាលរាជធានីភ្នំពេញ។
ក៏ប៉ុន្តែបើទោះបីជាភាពល្អឥតខ្ចោះមែនពិតក៏អាចជាការខ្វះចន្លោះប្រហោង ឬក៏មានអ្វីមិនប្រក្រតីលើករណីមួយនេះមើលទៅគឺករណីនេះថា (ម្ចាស់ទីតាំងដែលតែងតែរកវិធីសាស្រ្តកលល្បិចដោយធ្វើការទន្ទ្រានយកច្រាំងទន្លេជាដាច់ខាតឱ្យខានតែបានបើទោះបីជាមានការធ្វើកំណត់ហេតុម្ដង ពីរដង ជាបីដងរួចទៅហើយក៏ដោយ។
តាមការចេញផ្សាយឲ្យមានការទប់ស្កាត់ជាបន្ទាន់របស់អ្នកសារព័ត៌មានបន្ទាប់ពីប្រជាពលរដ្ឋបានធ្វើសេចក្តីជូនដំណឹងកន្លងមកគឺជាភស្តុងស្រាប់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក សេង គុណ បានធ្វើការឆ្លើយតបតាមរយៈសារយ៉ាងខ្លីជំរាបមកអ្នកសារព័ត៌មានវិញថា(សំណង់មានច្បាប់)ការបកស្រាយដ៏ខ្លីនេះកាន់រឹតតែកាន់អោយមហាជនទូទៅរិតតែមានចម្ងល់ឆ្ងល់ដោយលាន់មាត់ថាចុះបើមានច្បាប់ហើយមែននោះច្បាប់នឹងនៅឯណា? ហើយស្ថាប័នពាក់ព័ន្ធណាខ្លះដែលជាអ្នកចេញច្បាប់ឲ្យក្នុងការសាងសង់លើមាត់ច្រាំងទន្លេបាសាក់នោះ? ហើយច្បាប់នោះមានបានលើកជាស្លាកសញ្ញាធំៗនៅក្នុងការដ្ឋានសាងសង់ដែលមានផ្ទៃដីដ៏ធំមួយនេះដើម្បីបញ្ជាក់ក្នុងគម្រោងអ្វីដែរ? គឺគ្មានអីទាំងអស់!
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដដែល លោក សេង គុណ បានផ្ញើសារជូនអ្នកសារព័ត៌មានថា(បានចុះពិនិត្យហើយ មួយខាងរាជធានី ខណ្ឌ សង្កាត់ បានផ្អាកការសាងសង់ហើយ) ក្នុងន័យនេះគឺមានន័យថាសំណង់សាងសង់មិនប្រក្រតី មិនមានច្បាប់ ផ្ទុយពីការផ្ដល់សារជាលើកទីមួយជូនដល់អ្នកសារព័ត៌មាន ដែលថាសំណង់នេះមានច្បាប់! តែមិនមែនជាការប្រៀបធៀបអ្វីនោះទេគ្រាន់តែចង់ឱ្យថ្នាក់ដឹកនាំខណ្ឌឲ្យលោកជួយមានវិធានការចំពោះសំណង់ដែលមិនស្របច្បាប់នោះ ដើម្បីបញ្ជៀសការគេចវេសចំពោះច្បាប់ ការបាត់បង់នូវចំណូលពន្ធអាកររបស់រដ្ឋ ការកាត់បន្ថយក្នុងករណីមានអំពើពុករលួយ និងជៀសវាងមានការរិះគន់ជាសាធារណៈហើយជាការពិតក្រោមក្រសែភ្នែកសាធារណជនគឺសំណង់ត្រូវបានផ្អាកជាបណ្ដោះអាសន្នពិតប្រាកដមែនមក៏ប៉ុន្តែសំណង់នេះមិនត្រូវបានរុះឬកាយកដីឬធ្វើអ្វីបាននោះទេ។
ការផ្អាកមិនបានប៉ុន្មានថ្ងៃផងរហូតដល់ថ្ងៃទី៦ ទី៧ ខែតុលា ឆ្នាំ២០២៥ ស្រាប់តែជាមានគ្រឿងចក្រដរច្រើនដ៍មហិមា កម្មករដ៏សន្ធឹកសន្ធាប់នាំគ្នាញាប់ដៃញាប់ជើង ប្រញាប់ប្រញាល់ ធ្វើការទាំងយប់អាធ្រាតក្នុងចន្លោះចាប់ផ្តើមពីម៉ោងប្រមាណ១១ ម៉ោង១២ ឬម៉ោង១យប់តទៅធ្វើការដោយមិនខ្លាចនឿយហត់ និងដេកពួនឡើយក៏ព្រោះតែបទបញ្ជាចាប់ផ្ដើមចេញពីលុយរបស់ម្ចាស់ទីតាំងមួយកន្លែងនេះបានចាយជ:យ៉ាងច្រើនណាស់សម្បើមហើយមើលទៅ ដើម្បីធ្វើយ៉ាងណាយកច្រាំងទន្លេបាសាក់នេះឲ្យខានតែបានកុំស្មានថាត្រឹមលិខិតកំណត់ហេតុអោយផ្អាកម្ដង ពីរដង ឬជាបីដងក៏ដោយគឺគ្មានផ្លូវទេ ហើតរិតតែមិនខ្វល់អ្វីទាំងអស់សំខាន់ម្ចាស់ទីតាំងនេះធ្វើសិនហើយុ រឿងច្បាប់ទុក្ខដោយឡែក ពិតជាមិនធម្មតា ហើយមិនកោតសរសើរមិនបានដែរ ឱព្រះអើយព្រះ អញ្ចឹងហើយបានគេតែងតែនិយាយថាសាហាវរកលេខដាក់គ្មាន!មិនខុសពីពាក្យគេថា(ទោះបីជាអ្នកណានិយាយអីក៏និយាយទៅសំខាន់មិនខ្វល់អ្វីទាំងអស់សំខាន់យកច្រាំងទន្លេនេះឲ្យបានសិន)។
សាធារណៈជនក៏នៅតែបន្តលាន់មាត់គ្រប់ៗគ្នាទៀតថាគឺជាការគឃ្លើនបំផុតរបស់ម្ចាស់ទីតាំងនេះមិនត្រឹមតែកាយដីចេញពីច្រាំងទន្លេដែលនាំឲ្យប៉ះពាល់ដល់ទន្លេបាសាក់នោះទេ ថែមទាំងហ៊ានធ្វើបន្តតទៅទៀតដោយមិនខ្វល់អំពីច្បាប់នោះឡើយ។មតិមួយចំនួនទៀតក៏តែងតែលើកឡើងថារឿងនេះគឺជារឿងអាថ៌កំបាំងបាត់ទៅហើយ នៅកម្ពុជាក្តីលើពិភពលោកក្ដីច្បាប់ប្រទេសគឺគ្មាននរណាមួយអាចប្រឆាំងបាននោះទេ ក៏ព្រោះតែច្បាប់នីមួយៗត្រូវបានចែងមកហើយមានការធ្វើវិសោធនកម្មយ៉ាងច្បាស់លាស់មុននឹងដាក់ឲ្យប្រើប្រាស់ គឺមានន័យថាច្បាប់ចែងរួចមនុស្សយកអនុវត្តមិនថាឡើយអ្នកមានមអ្នកក្រ អ្នកមានអំណាច អ្នកគ្មានអំណាច គឺមានស្មារតីគោរពច្បាប់ទាំងអស់គ្នា។ ក៏ប៉ុន្តែដោយឡែកម្ចាស់ទីតាំងខាងលើនេះបែរជាមិនខ្លាចច្បាប់មិនខ្លាចការធ្វើកំណត់ហេតុអ្វីទាំងអស់ ហាក់បីដូចជាមើលស្រាលកិច្ចការដឹកនាំរបស់រដ្ឋបាលខណ្ឌហើយទេដឹងបានជាហ៊ានធ្វើដោយមិនខលអ្វីទាំងអស។
វាំងនន្តខ្មៅមួយនេះអាចប្រហែលជាទុកឲ្យគណៈរដ្ឋមន្ត្រីនៃស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលធ្វើការបើកការស្រាវជ្រាវស៊ើបអង្កេត រួមទាំង អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ANTI-CORRUPTION UNIT (A.C.U.) បើកការស្រាវជ្រាវស៊ើបអង្កេតថាមូលហេតុអ្វីបានជាទីតាំងនេះហ៊ានធ្វើហ៊ានប្រព្រឹត្តដោយមិនខ្លាចច្បាប់? ឬជាការជាប់ពាក់ព័ន្ធទៅនឹងបុគ្គលណាខ្លះទេដឹងមើលទៅ?ឬមានអ្នកកាលពីក្រោយខ្នងុំដែលជាអ្នករៀបចំផែនការនៅក្នុងការទន្ទ្រានយកច្រាំងទន្លេមួយនេះ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
ប្រជាពលរដ្ឋនិងសង្គមស៊ីវិលរង់ចាំឃ្លាំមើលជាបន្តទៅទៀតថា តើម្ចាស់ទីតាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងណាដែរ? តើម្ចាស់ទីតាំងនោះនឹងត្រូវបានដាក់វិន័យឬទណ្ឌកម្មចំពោះមុខច្បាប់ដែរឬទេ? ហើយទីតាំងនេះទៀតសោតនឹងត្រូវបានរុះរើសំណង់ចេញអត់ដោយរាប់គិតចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥នេះតទៅដើម្បីជៀសវាងមានការរិះគន់ជាសាធារណៈពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកុំឱ្យមានការយល់ច្រឡំថា(ខឹងគោវ៉ៃរទេះឲ្យសោះ) !
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងបើកប្រអប់សាររង់ចាំទទួលប្រភពព័ត៌មាននឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ដើម្បីជាការចូលរួមជាមួយនឹងសង្គមជាតិឆ្លងតាមតាមរយៈការផ្ដល់ដំណឹងជូនទៅដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក៏ព្រោះតែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិតៗក្នុងការទប់ស្កាត់រាល់អំពើអសកម្មណាមួយ ឬជាការវិវត្តមិនមានភាពប្រក្រតីក្រោមរូបភាពអវិជ្ជមានដែលមានបុគ្គលខ្លះមិនគោរពច្បាប់ឬដឹងច្បាប់ហើយនៅឡើយបំពានច្បាប់ដើម្បីកែទម្លាប់ដោយផ្ដើមចេញពីការចូលរួមរបស់យើងម្នាក់ៗគ្រប់ៗគ្នា សូមអរគុណ។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខ:0968738873/0888737873
