មេភូមិចាស់ផ្លាស់ចេញតែងតាំងមេភូមិថ្មីក៏ព្រោះតែមានការបញ្ចេញមតិរិះគន់ស្រុកខ្លួនឯងទៅសរសើរស្រុកគេ!
ខេត្តកំពង់ស្ពឺ: កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ថ្មីៗនេះ លោក ឡេង ឡា ជាមេភូមិព្រៃចាន់ ឃុំ ចាន់ សែន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ រួមជាមួយប្រជាពលរដ្ឋ សូមធ្វើការបញ្ជាក់ផ្តល់ជាព័ត៌មាន ជូនដល់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំជាតិកំពូលៗ ឱ្យបានជ្រាបដោយបញ្ជាក់ច្បាស់ៗថា (រូបលោកមានឈ្មោះ ឡេង ឡា កើតឆ្នាំ១៩៧៣ អាសយដ្ឋានបច្ចុប្បន្ននៅភូមិព្រៃចាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ មានតួនាទីជាមេភូមិព្រៃចាន់ ត្រូវបានថ្នាក់មូលដ្ឋាន ឃុំស្រុក បញ្ឈប់ពីតួនាទីការងារបាត់ទៅហើយ ក៏ព្រោះតែលោកបានធ្វើការបញ្ចេញមតិជាចម្ងល់ជាមួយក្រុមការងារមូលដ្ឋាន ដោយប្រើភាសារិះគន់ចំៗទៅលើចៅហ្វាយនាយ ថ្នាក់លើនៅក្នុងនៅក្នុងមូលដ្ឋាន ឃុំ ស្រុករបស់ខ្លួនទៅវិញ។
ហើយបែរកោតសរសើរស្រុកគេផ្សេងក្នុងខេត្តកំពង់ស្ពឺដូចគ្នាទៅវិញដោយខ្លឹមសារថា (ស្រុកបសែតខាងឃុំគេធ្វើអត់អស់លុយទេ ខាងឃុំយើងធ្វើអស់លុយ ស្រុកបរសេដ្ឋរដ្ឋគេធ្វើការដល់ម៉ោង៧ ឬ៨យប់ ។
ហើយលុយកាក់គេអត់យកលុយពីពលរដ្ឋទៀត ទាំងនេះមានន័យថា គឺជាការប្រៀបធៀបរវាងស្រុកមួយទៅស្រុកមួយ ក្នុងខេត្តកំពង់ស្ពឺ តែមួយគឺជជែកវែកញែករិះគន់នៅក្នុងគ្រុបតេឡេក្រាមដែលមានសមាសភាពភូមិឃុំស្រុកសាមគ្គីមុនីជ័យនៅក្នុងនោះផងដែរ។
ទីបំផុតភាសាទាំងប៉ុន្មានម៉ាត់នោះ មិនបានប៉ុន្មានថ្ងៃផងលោកមេភូមិដែលត្រូវបានប្រជាពលរដ្ឋស្រឡាញ់គាំទ្រផ្លូកទឹកភ្លួកដីនោះ ត្រូវអស់តួនាទីតំណែងដែលប្រឹងប្រែងតស៊ូខំបម្រើប្រជាពលរដ្ឋរយះពេល២៣ឆ្នាំ បើគិតមកដល់នេះគឺចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ ខែហា ឆ្នាំ២០២៥នេះអស់រលីងទៅហើយ មហាជនលាន់មាត់ថា ឱព្រះអើយព្រះ! គ្រាន់តែរិះគន់ប៉ុណ្ណឹងមិនបានដែរទេឬ?
ហើយមហាជនក៏ដូចជាប្រជាពលរដ្ឋនៅតែនឹកស្មានមិនដល់ថ្នាក់នេះ រិះគន់ដើម្បីស្ថាបនាបែរជាត្រូវទទួលរងនូវអស់តួនាទីអញ្ចឹងទៅវិញ? រឿងនេះមានតែថ្នាក់ដឹកនាំទេដែលអាចបានដឹងនិងស្វែងរកការពិតជូនលោកមេភូមិទៅចុះ!អាលោកមេភូមិដែលមានប្រជាប្រិយភាពនោះនឹងបន្តការងារបន្តទៅទៀតឬក៏ត្រូវអស់តួនាទីរហូតតទៅ?ហើយក៏រង់ចាំមើលទាំងអស់គ្នាទៅ?
ស្របពេលជាមួយគ្នានៅថ្ងៃដដែលនេះចំណែកឯពលរដ្ឋមួយចំនួនដែលជាចាស់ទុំចាស់ព្រឹទ្ធាចារ្យ ជាអ្នកស្រុកភូមិផងរបងជាមួយគ្នា និងអ្នកនៅក្បែរស្រុកភូមិនោះដែរបាននិយាយសម្ដែងអារម្មណ៍មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយដកលោកមេភូមិនេះចេញពីតួនាទី ជាងនេះទៅទៀតលោកតាបានបញ្ជាក់បន្ថែមទៀតថា លោកមេភូមិដែលមានឈ្មោះថា ឡេង ឡា ក៏មានអារម្មណ៍សោកស្ដាយហួសចិត្តនូវទង្វើដូច្នេះចំពោះលោកថាបើសិនបើលោកខុសដាក់ទោសព្រមានលោកទៅ ហើយថាតើភាសានោះវាសាកសមនឹងលោកមានទោសត្រូវបានដកពីតួនាទីចេញដែរឬទេ?
សម្រាប់ការលើកអំពីគុណតម្លៃរបស់មេភូមិមិនគួរត្រូវដកតំណែងនោះចាស់ព្រឹទ្ធាចារ្យក៏បានបញ្ជាក់បន្ថែមទៀតថានៅ រូបលោកតាក៏ធ្លាប់បានបម្រើការងារកន្លងមកដែរ តែមិនដូច្នេះនោះទេ ហើយក៏មិនមែនទៅធ្វើដូច្នោះដែរ រិតតែមិនយល់អំពីការតែងតាំងមេភូមិដែលជាប្រជាពលរដ្ឋសាមញ្ញនៅក្នុងភូមិទៅវិញនោះទៀត ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងតែមានការសោកស្ដាយទៅលើការដកលោកមេភូមិដែលមានឈ្មោះថា ឡេង ឡា ដោយប្រជាពលរដ្ឋច្បាស់ណាស់មិនសុខចិត្ត ក៏នាំគ្នាផ្ដិតមេដៃដើម្បីជាភស្តុតាង ថាពួកគេនៅតែត្រូវការលោកមេភូមិដដែល គឺមិនត្រូវការមេភូមិណាផ្សេងទេ ហើយក៏ជាភស្តុតាងសំអាងឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីជាដំណឹងគោរពចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តកំពង់ស្ពឺ ដើម្បីឲ្យលោកជួយស្វែងរកយុត្តិធម៌ និងឱ្យថ្នាក់ដឹកនាំជួយស្រាវជ្រាវពិនិត្យមើលរឿងនេះឡើងវិញផងហើយប្រជាពលរដ្ឋនៅតែគាំទ្រស្រឡាញ់រាប់អានលោក ឡេង ឡា ដដែល ក៏ព្រោះតែកន្លងមកលោកជាមេភូមិ ដែលអ្នកស្រុកភូមិគាំទ្រលោកខ្លាំង។
ចំណែកឯលោក ជួប សុវណ្ណ ជាមេឃុំសែនជ័យបានបញ្ជាក់ប្រាប់មកសារព័ត៌មានយើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ តាមរយៈទូរសព្ទដៃមកថា ជុំវិញរឿងទម្លាក់នេះគឺតាមខ្សែពីលើមកនិយាយឲ្យអស់ទៅ មិនមែនពាក់ព័ន្ធឃុំឬក៏ស្រុកទេតាមលំដាប់ថ្នាក់ ដោយរឿងនេះទៀតសោតគឺជាការនិយាយទៅប៉ះពាល់ដល់ស្រុក សរុបជារួមគឺជាការប្រៀបធៀបរវាងស្រុកបរសែត និងស្រុកសាមគ្គីមុនីជ័យ ដោយលើកថាស្រុកបរសេធគឺការងារប្រសើរជាង អ្វីដែលលោកមេឃុំបញ្ជាក់នោះគឺវាពាក់ព័ន្ធទៅនឹងការយកលុយយកកាក់ផងដែរ។
ជុំវិញការពាក់ព័ន្ធនៃករណីនេះផងដែរអង្គភាពសារព័ត៌មានរបស់យើងសូមឲ្យលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ទំនងអាចមិនសូវជាមានពេលនិយាយទូរសព្ទជាមួយអ្នកសារព័ត៌មានច្រើនប៉ុន្មានទេក៏ប៉ុន្តែលោកក៏បានជួយបញ្ជាក់បន្ថែមក្នុងករណីដកតួនាទីលោកមេភូមិខាងលើនេះ លោកនិយាយយ៉ាងខ្លីគឺ(អាណឹងជាសិទ្ធិឃុំតើ ក្រុមប្រឹក្សាឃុំតើ) លោកបានបញ្ជាក់តែប៉ុន្មានមួយម៉ាត់នេះក៏បិទទូរសព្ទដៃទៅយើងក៏ព្យាយាមទូរសព្ទម្ដងទៀតក៏ប៉ុន្តែលោកចុចបិទទូរសព្ទតែម្ដង។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក៏ដូចជាសាធារណៈជននៅតែមានជំនឿជឿជាក់លើចំពោះប្រមុខរាជរដ្ឋាភិបាលនឹងធ្វើការស្រាវជ្រាវឲ្យមានតម្លាភាពជៀសវាងភាពមិនប្រក្រតីណាមួយដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃចន្ទ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានអារម្មណ៍អាក់អន់ស្រពន់ចិត្តឈានទៅដល់ការវាយតម្លៃណាមួយដែលមិនល្អនាំឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិនោះគឺមានន័យថា (ខឹងគោវ៉ៃរទេះ)។
អង្គភាពសារព័ត៌មានរបស់យើងក៏សូមអរគុណចំពោះអាជ្ញាធរឃុំលោកបានផ្ដល់ការអត្ថាធិប្បាយឆ្លើយតបយ៉ាងក្បោះក្បាយជូនដល់អង្គភាពសារព័ត៌មានរបស់យើង និងលោក មួង ធី អភិបាលស្រុកសាមគ្គីមានជ័យ ដែលបានផ្ដល់នូវការឆ្លើយតបយ៉ាងខ្លីត្រឡប់មកវិញ)ទាំងនេះគឺជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមន្ត្រីពាក់ព័ន្ធក្នុងករណីដែលមានបញ្ហាបានកើតឡើងត្រូវប្រឈមមុខនឹងការបកស្រាយគឺជារឿងល្អបំផុតផងដែរ ។
សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីប្រិយមិត្តទាំងអស់ជាទីមេត្រី សូមស្ដាប់ការបញ្ជាក់របស់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីពិចារណា និងពិសេសបំផុតសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺក្នុងភូមិសាស្ត្រនៅខាងលើសូមគោរពដំណឹងនេះជូនដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមសម្ដេច ឯកឧត្តម បានជ្រាបជាដំណឹងផងចុះ ។
ប្រិយមិត្តលោកអ្នកនាងសូមទស្សនានូវការរៀបរាប់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធក្រោមអត្ថន័យខ្លឹមសារខ្លះៗដូចតទៅ :
