ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)!

ផ្លូវជាតិលេខប្រាំ8A រងការខូចខាតមួយចំនួនដោយសារតែមានរថយន្តដឹកទំនិញធនធ្ងន់ជាច្រើនគ្រឿង សូមថ្នាក់ដឹកនាំចុះអធិការកិច្ច..(វគ្គ១)!

ខេត្តព្រៃវែង :បើយោងតាមប្រភពនៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះដោយបានជម្រាបដំណឹងថាមានរថយន្តជាច្រើនគ្រឿងដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ8A បានដឹកទំនិញធ្ងន់ៗជាច្រើនដែលអាចបង្កឲ្យផ្លូវនេះរងការខូចខាតនៅកន្លែងមួយចំនួន!

ប្រភពនៅតែបន្តទៀតថា ការបណ្ដែតបណ្ដោយឲ្យរថយន្តធន់ធំជាច្រើនគ្រឿងដឹកជញ្ជូនលើសទម្ងន់កំណត់ទាំងអស់នេះកន្លងមកដោយសារតែការធ្វើប្រហែស និងមិនយកចិត្តទុកដាក់ចំពោះការថ្លឹងជញ្ជីងនៅចំណុចទីតាំងមួយកន្លែងនេះដែលមានឈ្មោះថាកន្លែង(ថ្លឹងជញ្ជីងព្រៃព្នៅ) ស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ។

សូមជម្រាបផងដែរថាផ្លូវជាតិលេខ 8A ជាផ្លូវមួយខ្សែដែលមានប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមកចេញពីរាជធានីភ្នំពេញឆ្លងកាត់តាមស្ពានព្រែកតាមាក់នៃខេត្តកណ្ដាល ឆ្ពោះទៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកណ្ដាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ស្ទឹងត្រែង និងច្រកព្រំដែនកម្ពុជាវៀតណាម ជាដើម ដែលជាកត្តានាំឱ្យមានផលប៉ះពាល់ចំពោះរថយន្តធុនធ្ងន់តែប៉ុណ្ណោះដែលធ្វើឲ្យផ្លូវមានការខូចខាត ខណៈដែលប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមម៉ូតូ តាមរថយន្តធុនតូច មិនអាចធ្វើឲ្យផ្លូវមួយខ្សែនេះខូចបាននោះទេ។

ជាព័ត៌មានបន្ថែមលើសពីនោះ ដើម្បីឲ្យមានប្រសិទ្ធភាពនៅក្នុងការអនុវត្តច្បាប់ បណ្ដាញផ្សព្វផ្សាយអង្គភាពសារព័ត៌មានរបស់យើងស្នើសុំ ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមចាត់មន្ត្រីចុះអធិការកិច្ច និងមានចំណាត់ការទៅលើទីកន្លែងជញ្ជីងព្រៃព្នៅក្រោការគ្រប់គ្រងរបស់លោក ជា ម៉ូ ។

សាធារណជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលនៅមានជំនឿជឿជាក់ចំពោះថ្នាក់ដឹកនាំនៃក្រសួងសាធារណកាល និងដឹកជញ្ជូន ដើម្បីធ្វើការទប់ស្កាត់ចំពោះអ្វីដែលនឹងអាចកើតឡើងនៅថ្ងៃខាងមុខយ៉ាងធ្ងន់ធ្ងរ នឹងនៅតែបន្តកោតសរសើរលើចំណាត់ការទាំងអស់កន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការដឹកនាំជាតិនៃស្ថាប័នពាក់ព័ន្ធផងដែរ។

អង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់ និងរង់ចាំទទួលព័ត៌មានពីប្រភពបន្ថែមដើម្បីធ្វើការចុះផ្សាយជាបន្ថែមតទៅទៀតគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ សូមអរគុណ ..!

 

Leave a Reply

Your email address will not be published. Required fields are marked *