របងហ៊ុំព័ទ្ធបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលម្ចាស់ទីតាំងដីដ៏ធំមួយកន្លែងបានសាងសង់រំលោភបំពានស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនខ្វាយខ្វល់ និងចាប់អារម្មណ៍បន្តិចសោះខណៈដែលសាធារណជនមួយចំនួនធ្វើការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងធ្ងន់ធ្ងរ..!

រាជធានីភ្នំពេញ :ថ្មីៗនេះមានប្រភពមួយចំនួនបានលើកឡើងដោយបង្ងាញប្រាប់មកថា ម្ចាស់ទីតាំងដីមួយកន្លែងដែលជាអ្នកមានលុយស្តុកស្តំល្បីល្បាញមានទំនាក់ទំនងរកស៊ីជាមួយអ្នកវិនិយោគចិនបានធ្វើការយករបងព័ទ្ធស័ង្កសីដោយព័ទ្ធខាងក្រៅបង្គោលភ្លើងសាធារណៈរបស់រដ្ឋដែលមានប្រវែងយ៉ាងវែងឆ្ងាយនៅតាមបណ្ដោយផ្លូវលេខ១០៤ ឬផ្លូវលេខ ២០A ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការហ៊ុំព័ទ្ធរបងស័ង្គសីនេះបាមធ្វើឡើងមួយរយៈកាលកន្លងមករហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ការព័ទ្ធបាំងដោយរបងស័ង្កសីពណ៌ខៀវ ដែលបិទបាំងនៅផ្ទៃដីខាងក្នុង ដែលនាំឱ្យគ្រប់ៗគ្នាយល់ថា តើនៅផ្នែកខាងក្នុងក្រៅតែពីការសាងសង់នៅសំណង់អាគារជាឃ្លាំង តើមានអ្វីផ្សេងទៀតជាការបិទបាំងក៏ព្រោះតែមិនឃើញមានលើកស្លាកយីហោអ្វីថាជាប្រភេទបង្ហាញអំពីអាជីវកម្មអ្វីឲ្យពិតប្រាកដ ទាំងមានការយាមកាមយ៉ាងតឹងរឹងដោយក្រុមសន្តិសុខមួយចំនួន។

ប្រភពមួយចំនួនទៀតបន្តលើកឡើងថា ប្រសិនបើគ្រប់ៗគ្នានាំគ្នាធ្វើការសាងសង់របងជាប្រភេទស័ង្កស័ង្គសីក្តី ជាប្រភេទសំណង់រឹងក្តី គឺជាការរំលោភបំពានច្បាប់ដែលអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធមិនគួរមើលរំលង។
រីឯប្រភពដទៃដទៃៗផ្សេងៗពីគ្នាទៀតយល់ឃើញថា ប្រសិនបើការសាងសង់ស័ង្គសីរបៀបនេះនៅក្នុងពេលនេះបាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់អំពីរបងហ៊ុំព័ទ្ធជាលក្ខណៈប្រភេទស័ង្គសីនាពេលបច្ចុប្បន្ននេះបាន ច្បាស់ណាស់អនាគតនឹងមានការសាងសង់របងជាសំណង់រឹងជាក់ជាមិនខាន។

ក្នុងករណីប្រសិនបើប្លង់ណានោះជាកម្មសិទ្ធិអចលនទ្រព្យរបស់បុគ្គលណានោះដែលបានហ៊ុំព័ទ្ធខាងក្រៅបង្គោលភ្លើងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងពេលបច្ចុប្បន្នក៏ច្បាប់នឹងមានការពិចារណាធ្វើការកែតម្រូវតាមច្បាប់ដែលបានកំណត់ស្តីអំពីសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
យ៉ាងណាមុិញប្រសិទ្ធភាពសម្រាប់គ្រប់មជ្ឈដ្ឋានគឺរាល់បុគ្គលនីមួយៗត្រូវគោរពច្បាប់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ពិសេសច្បាប់ស្ដីអំពីភូមិបាលដែលត្រូវបានចែងមានចំនួន ជុំវិញការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋដូចមានចែងព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ភូមិបាលដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ ដែលមានចំនួន២៦៨មាត្រា។ ចំពោះមាត្រា២៥៩បានចែងថា :

(ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។
ចាវីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះជាបន្ទាន់ ។
ចារី គ្មានសិទ្ធិទារកំរៃអំពីពលកម្មឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ ។
ក្នុងករណីដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជា ធរមាន ហើយមានឯកសារសំអាងនិងបញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់ អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ)។

អង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាចុះអធិការកិច្ច។
អង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីចុះអធិការកិច្ច។
អង្គភាពសារព័ត៌មានរបស់យើងគោរពស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីចុះអធិការកិច្ច។
អង្គភាពសារព័ត៌មានរបស់យើងស្នើសុំលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមចាត់មន្ត្រី និងជួយពិនិត្យលើទីតាំងនេះតែជាភូមិសាស្ត្រក្រោមការគ្រប់គ្រងរបស់លោកស្រី។

ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម និងរាល់ការរាយការណ៍គឺសុទ្ធសឹងតែជាដំណឹងដើម្បីជម្រាបជូនដល់អាជ្ញាធរឬមន្ត្រីពាក់ព័ន្ធដែលមានកាតព្វកិច្ចការទទួលខុសត្រូវ និងភារកិច្ចចាំបាច់អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ជៀសវាងមានការរិះគន់ដ៏ធ្ងន់ធ្ងរនៅថ្ងៃណាមួយខណៈពេលដែលមានដំណឹងជាដំបូងគឺជាដំណឹងតូចតាចក៏មែនពិតបតែក៏អាចជាដំណឹងអាក្រក់នៅថ្ងៃក្រោយ គឺប្រៀបបានដូចពាក្យចាស់លោកថា (ទប់ស្កាត់ប្រសើរជាងព្យាបាល)។
អង្គភាពសារព័ត៌មានរបស់យើងក៏នៅតែបន្តរង់ចាំទទួលព័ត៌មានចេញពីប្រភពពាក់ព័ន្ធជាបន្តទៅទៀតនឹងមានការចុះផ្សាយជុំវិញករណីខាងលើនេះបន្ថែមទៀតផងដែរក្នុងករណីដែលទទួលបានព័ត៌មានជាបន្តបន្ទាប់នៅពេលក្រោយហើយយើងនឹងរង់ចាំទទួលដំណឹងគ្រប់ពេលវេលា និងនៅក្នុងម៉ោងធ្វើការ សូមអរគុណ។
ដោយ :ព្រះឥន្ទ្រ

