សាធារណៈជនមានការងឿយឆ្ងល់ថាតើរថយន្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទចូលទៅក្នុងទីតាំងខាងមុខក្លឹបកំសាន្តសប្បាយពេលរាត្រីគឺជាការអនុវត្តនីតិវិធីរបស់កម្លាំងសមត្ថកិច្ច ឬទៅចតទីនោះក្នុងគោលបំណងធ្វើអ្វី? ខណៈដែលក្លឹបកំសាន្តសប្បាយមួយនេះនៅតែបន្តបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលប្រជុំគ្នាជារៀងរាល់រាត្រី..!

រាជធានីភ្នំពេញ :បន្ទាប់ពីមានសាធារណជនទូទៅលាន់មាត់តៗគ្នា និងមានបណ្ដាញសារព័ត៌មានមួយចំនួនធ្វើការចុះផ្សាយអំពីរថយន្តខេមរៈភូមិន្ទមួយគ្រឿងដែលមានស្លាកលេខ2-1754បានចូលចតខាងមុខក្នុងទីតាំងក្លឹបកំសាន្តមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ៩០ កាត់ស្រះចក ខណ្ឌពេញ រាជធានីភ្នំពេញ កន្លងមកស្រាប់តែឥឡូវនេះសាធារណៈជនមួយចំនួនបានលើកឡើងថាតើការចតរថយន្តនៅក្នុងទីតាំងនោះនៅពេលរាត្រីគឺជាការអនុវត្តនីតិវិធីផ្លូវច្បាប់លើទីតាំងនោះ ឬក៏ចតក្នុងគោលបំណងអ្វីដែរ?ទាំងនេះគឺជាចម្ងល់ដែលមិនទាន់មានការបកស្រាយចេញអំពីស្ថាបននៃកងកម្លាំងខេមរៈភូមិន្ទណាមួយដែលត្រូវបានបញ្ជាក់នៅឡើយនោះទេ!
ការនាំគ្នាបញ្ចេញនៅរូបភាពមួយមួយនេះ និងនាំគ្នាបញ្ចេញនូវភាសាជាច្រើនអំពីចម្ងល់ទាំងអស់នេះគឺជាទិដ្ឋភាពមួយដែលចង់បង្ហាញតែជាចម្ងល់ប៉ុណ្ណោះក្នុងគោលបំណងការពារកិត្តិយសមុខមាត់របស់ស្ថាប័នការពារជាតិ គឺមានន័យថាក្នុងការបំពេញការអនុវត្តភារកិច្ចលើទីតាំងនោះ ប្រសិនបើមានអ្វីមិនប្រក្រតីច្បាស់ណាស់សមត្ថកិច្ចនឹងចុះដើម្បីអនុវត្តច្បាប់តាំងនោះជាក់ជាមិនខាន ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើទីតាំងនោះដែលបង្ហាញអំពីរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទមកចតនេះគឺមិនមែនជាការអនុវត្តច្បាប់ណានោះទេច្បាស់ណាស់ការប្រើប្រាស់រថយន្តខុសអំពីច្បាប់ក៏ដូចជាគោលការណ៍នៃកងកម្លាំង។
ដោយឡែកស្ថាប័នជាសេនាធិការស្ថិតក្រោមឱវាទនៃក្រសួងការពារជាតិ មិនទាន់មានការបកស្រាយជុំវិញរថយន្តមួយគ្រឿងនេះដើម្បីជម្រាបដំណឹងជូនដល់សាធារណជនបាននៅឡើយនោះទេគិតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បើគិតពីការចេញផ្សាយក៏ដូចជាចម្ងល់របស់មហាជនប្រមាណមួយខែកន្លងមកនេះ។
តែទោះជាយ៉ាងណាក៏ដោយសាធារណៈជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងរង់ចាំការបកស្រាយចេញពីស្ថាប័នជាសេនាធិការរបស់ក្រសួងការពារជាតិ ដើម្បីជៀសវាងការលើកឡើងជាចម្ងល់ក្តី មានមតិរិះគន់ជាសាធារណក្តី ក្នុងការចូលរួមអនុវត្តច្បាប់ដោយប្រើប្រាស់រថយន្តសម្រាប់កិច្ចការងារឲ្យមានប្រសិទ្ធភាព និងជៀសវាងការប្រើប្រាស់ជាលក្ខណៈឯកជនទៅធ្វើដូច្នេះនាំឱ្យប៉ះពាល់ស្ថាប័នដែលបម្រើជាតិកាលពីជាតិជូនដល់ប្រទេសជាតិ និងពីសេសធ្វើផ្ទុយពីប្រមុខរាជរដ្ឋាភិបាលលោកឱ្យមានការអនុវត្តនិងការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ។
អង្គភាពសារព័ត៌មានរបស់យើងក៏នឹងរង់ចាំទទួលការបកស្រាយ និងទទួលយកភពព័ត៌មានបន្ថែមចេញពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយជាបន្តទៀតករណីមានរថយន្តដែលបំពាក់ស្លាកលេខខេមរៈភូមិន្ទចូលចតនៅកន្លែងក្លឹបកំសាន្តសប្បាយក្នុងទីតាំងខាងលើនោះដោយស្របតាមវិជ្ជាជីវៈស្ដីអំពីរបបអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ..!

