អំណោយឧបត្ថម្ភមួយចំនួនត្រូវបានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តព្រះវិហារ ដើម្បីធ្វើការចែករំលែកដល់សម្រាប់មណ្ឌលមួយចំនួនក្នុងខេត្តព្រះវិហារខណៈដែលប្រទេសថៃឈ្លានពានអធិបតីភាពប្រទេសកម្ពុជា!

អំណោយឧបត្ថម្ភមួយចំនួនត្រូវបានសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តព្រះវិហារ ដើម្បីធ្វើការចែករំលែកដល់សម្រាប់មណ្ឌលមួយចំនួនក្នុងខេត្តព្រះវិហារខណៈដែលប្រទេសថៃឈ្លានពានអធិបតីភាពប្រទេសកម្ពុជា!

 

ខេត្តព្រះវិហារ :នៅក្នុងស្មារតីចូលរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពនៃកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា អន្តរជាតិ បាននាំយកស្បៀងជាគ្រឿងឧបភោគមួយចំនួនមានដូចជា អង្ករ ទឹកសុទ្ធ មី បាតេ បង្អែមកំប៉ុង ប្រគល់ជូនចំពោះមន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលតំណាងដោយលោកស្រីហែម សុគុណពិសី ជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយបុគ្គលិកមួយចំនួនដើម្បីទទួលនូវជំនួយទាំងអស់នោះនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ការបង្ហាញនូវអារម្មណ៍ស្ទើរតែនិយាយអួលដើមកយ៉ាងខ្លីថា លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារបានរៀបរាប់ថា(បើនិយាយពីកងទ័ពគឺលោកស្រីនិយាយស្ទើរតែមិនចេញ តែលោកស្រី នឹងយកយកជំនួយទាំងនេះជំនួសរដ្ឋបាលខេត្តព្រះវិហារទៅចែកជូនដោយផ្ទាល់ដៃ)។

ជាងនេះផងដែរក្រៅតែពីការអរគុណចំពោះសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារបានបន្ថែមទៀតផងដែរថា(សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ បាននាំយកអំណោយសម្បុរសជន មានជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនដល់មន្ទីរព័ត៌មានខេត្តព្រះវិហារ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងគ្រាដ៏លំបាកនៃការស្នាក់នៅបណ្ដោះអាសន្ននៅតាមបណ្ដាមណ្ឌលសុវត្ថិភាពនានាទូទាំងខេត្តព្រះវិហារ។
ជួសមុខអោយបងប្អូនជនភៀសសឹក និងក្នុងនាមថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ និងសប្បុរសជន ដែលបានបង្ហាញនូវស្មារតីខ្មែរជួយខ្មែរ និងបានចូលរួមចំណែកក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនភៀសសឹក)។

សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ដែលទទួលបានជំនួយចេញពីម្ចាស់ក្រុមហ៊ុនហាងមួយកន្លែងរបស់ជនជាតិចិន(លីន ជួហ៊ួយ) និងការប្រើប្រាស់ថវិកាមួយចំនួនដើម្បីបំពេញបេសកកម្មមួយនេះរបស់សមាគមដោយកំណត់គោលដៅ និងរយៈពេលវេលាយ៉ាងច្បាស់នៅក្នុងខេត្តព្រះវិហារដែមានដូចជាជំនួយសម្រាប់មន្ទីរព័ត៌មានខេត្តព្រះវិហារ ជំនួយសម្រាប់វីរៈកងទ័ពជួរមុខនៅក្នុងតំបន់មុំបី ប្រជាពលរដ្ឋដែលភៀសខ្លួនចេញពីតំបន់មួយចំនួននៃស្រុកជាំក្សាន្ត និងស្រុកផ្សេងទៀតមុកតាំងទីលំនៅក្នុងភូមិសាស្ត្រនៃជុំរុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។

យ៉ាងណាក៏ដោយជាឆន្ទៈស្មារតីរបស់សមាគមអ្នកសារព័ត៌មានកម្ពុជាអន្តរជាតិ ដែលមានការចូលរួមដោយប្រព័ន្ធផ្សព្វផ្សាយនៃបណ្ដាញអង្គភាពសារព័ត៌មានមួយចំនួនដូចជា សារព័ត៌មាន CSP TV NEWS សារព័ត៌មាន ភ្នំពេញថ្ងៃនេះ សារព័ត៌មាន Mesa News សារព័ត៌មាន CRT NEWS នឹងបន្តចូលរួមសកម្មភាពជាទិសដៅនៅក្នុងការផ្សព្វផ្សាយនូវរាល់ព័ត៌មានពិត ការទទួលម្ចាស់ជំនួយដែលមានបំណងឧបត្ថម្ភជូនចំពោះជនភៀសសឹក វីរៈកងទ័ពដ៏អង់អាចក្លាហានដែលការពារបូរណភាពទឹកដី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅតាមបណ្ដាលគោលដៅ នៅពេលបច្ចុប្បន្ននេះ និងថ្ងៃខាងមុខជាបន្តបន្ទាប់តាមគម្រោងរបស់សមាគមបន្តទៀត។

សមាគមអ្នកសារព័ត៌មានកម្ពុជាក៏សូមថ្លែងអំណរគុណចំពោះសប្បុរសដែលបានផ្ដល់ជំនួយដើម្បីធ្វើការចែករំលែកបន្ត.និងសូមអរគុណចំពោះស្មារតី ឆន្ទៈរបស់បងប្អូនអ្នកសារព័ត៌មានដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីបំពេញបេសកកម្មទាំងអស់នេះក៏ព្រោះតែយើងទាំងអស់គ្នាមើលឃើញជាក់ច្បាស់នឹងភ្នែកអំពីការបំពានទាំងស្រុងមកប្រទេសកម្ពុជាពីភាគីថៃស្រុកពេលដែលប្រទេសកម្ពុជាការពារបូរណភាពទឹកដីជាដាច់ខាតទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *