ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…!(វគ្គ១)

ការចាក់ដីចូលច្រាំងទន្លេ និងធ្វើរបងជ្រុលទៅព្រំផ្នែកខាងត្បូងដែលធ្វើឲ្យមានមតិសាធារណៈបានលាន់មាត់ថា អាចនឹងមានភាពមិនប្រក្រតីចំពោះទីតាំងដីមួយកន្លែងនេះ ស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធបានបង្ហាញពីភាពផ្ទុយគ្នាមួយចំនួនបន្ទាប់ពីមានបណ្តាញសារព័ត៌មានធ្វើការចេញផ្សាយផងដែរ…!(វគ្គ១)

ខេត្តកណ្ដាល :បន្ទាប់ពីអង្គភាពសារព័ត៌មានយើងទទួលបានប្រភពប្រជាពលរដ្ឋមួយចំនួនដែលបានជម្រាបជូន និងឲ្យចុះទៅពិនិត្យមើលថាមានទីតាំងដីឡូមួយកន្លែងនៅជាប់ដងទន្លេសាបតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល ស្រុកពញាឭ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ គឺជាទិដ្ឋភាពបង្ហាញអំពីអ្វីដែលមិនខុសពីសាធារណជនបានជម្រាបជូនមកបណ្ដាញសារព័ត៌មានរបស់យើងថាពិតជាមានការចាក់ដីលុបចូលមាត់ច្រាំងទន្លេសាបពិតប្រាកដមួយរយៈកាលកន្លងមកនេះមែន និងធ្វើការសាងសង់របងថ្មជាសំណង់រឹងចូលហួសទៅផ្នែកខាងត្បូងដែលមតិសាធារណៈមួយចំនួនថាជាកម្មសិទ្ធិរបស់រដ្ឋ ក៏ព្រោះតែទីតាំងខាងត្បូងជាប់ដីឡូតិ៍នេះគឺជាមាត់ច្រាំងទន្លេពីអតីតកាលដើមកន្លងមក។

បន្ថែមជាងនេះទៀតយោងតាមប្រជាពលរដ្ឋដែលបានធ្លាប់រស់នៅចាប់តាំងពីឆ្នាំ១៩៨០មកបានផ្ដល់ព័ត៌មានច្បាស់ថា នៅក្នុងភូមិសាស្ត្រតំបន់នៃភូមិពោធិមង្គល ឃុំព្រែកតាទែន គឺមិនទាន់មានការអនុញ្ញាតចេញជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យប្លង់រឹងនោះទេ មានតែបង្កាន់ដៃស៊េរីចាស់ុំ ចំណែកផ្នែកម្ខាងតាមមាត់ទន្លេគឺរឹតតែមិនមានការអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិណាមួយនោះដែរ ក៏ព្រោះតែទីតាំងតាមមាត់ទន្លេនោះគឺពីមាត់ទន្លេមកផ្លូវមិនត្រូវបានអនុញ្ញាតឱ្យមានការចេញប័ណ្ណកម្មសិទ្ធិលើបុគ្គលណានោះឡើយ ព្រោះប្រជាពលរដ្ឋដោយយោងតាមអាជ្ញាធរមន្ត្រីបានជម្រាបដំណឹងជូនទៅដល់ប្រជាពលរដ្ឋថា បើប្លង់រឹងចេញបានលុះត្រាតែតាំងនៅឆ្ងាយប្រវែងលើសពីផ្លូវជាតិលេខ៥ប្រវែង៣០ម៉ែត្រទើបមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិ។

លោក ម៉ៅ ប៊ុនហ៊ាន មេឃុំព្រែកតាទែនបានជម្រាបមកអង្គភាពសារព័ត៌មានយើងថាចំពោះទីតាំងដីនៅក្នុងភូមិសាស្ត្រខ្លះមានប្លង់ខ្លះអត់មានប្លង់ ហើយជុំវិញការសាងសង់របស់បងរបស់ម្ចាស់ទីតាំងនោះលោកថាឲ្យទៅសួរខាងសុរិយោដីនិងស្រុកពញាឮទៅ ព្រោះលោកហាក់ដូចជាមិនបានដឹងទេក្នុងបទសម្ភាសន៍នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយលោកមានអាការៈសុខភាពមិនល្អ(គឺលោកកំពុងតែឈឺ)។

សម្រាប់លោក ថន សុវណ្ណា អភិបាលស្រុកពញាឮបានជម្រាបមកថា ជុំវិញការធ្វើរបងជាសំណង់រឹងដែលខិតទៅផ្នែកខាងត្បូងនៃដីទំនាបដែលជាច្រាំងទន្លេលោកកំពុងតែសួរ រកម្ចាស់ ហើយច្បាប់ក្នុងការចាក់ដីចូលច្រាំងទន្លេគឺលោកបាននិយាយថាកន្លងមកមានគេសុំច្បាប់ដែរតែដូចជាខាងមន្ទីរ៉ែថាមពលទៅវិញ ហាក់ដូចមិនមែនដែនសមត្ថកិច្ចនៃមន្ត្រីជំនាញផ្នែកធនធានទឹក និងឧត្តុនិយម ហើយលោក ថន សុវណ្ណា ក៏សូមមានការយោគយល់ជុំវិញការចាក់ដីនោះដែរតែមិនឲ្យសាងសង់ជារបងរឹងនៅផ្នែកជាប់ទន្លេនោះទេមឮក៏ព្រោះតែពីគិតទន្លេមកផ្លូវជាតិលេខ៥ គឺមានប្រវែងមិនឆ្ងាយទេ។

ដោយឡែកលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលបានបញ្ជាក់ហើយបញ្ជាក់ទៀតថាជុំវិញរឿងករណីខាងលើនេះលោកពុំទទួលបានលិខិតស្នើសុំដើម្បីធ្វើការសាងសង់ច្រើនទន្លេនោះទេ ប៉ុន្តែលោកបានជម្រាបថាកន្លងមកមានអភិបាលរងខេត្តកណ្ដាល និងក្រុមការងាររបស់រដ្ឋបាលខេត្តបានចុះទៅពិនិត្យមើលទីតាំងនោះផងដែរប៉ុន្តែមិនបានជម្រាបប្រាប់ថាច្បាប់ត្រូវបានអនុញ្ញាតឬអត់នោះទេ ហើយប្រសិនបើប្រជាពលរដ្ឋមានលុយមានលទ្ធភាពសាងសង់តាមមាត់ច្រាំងទន្លេបានក៏ធ្វើលិខិតស្នើសុំមកមន្ទីររបស់លោកទៅ ព្រោះរដ្ឋមិនមានលុយច្រើនដើម្បីធ្វើការសាងសង់អស់ទេ។

តែទោះជាយ៉ាងណាក៏ដោយឯកឧត្តម ឌឹម បូរ៉ា អភិបាលរងនិងជាអ្នកនាំពាក្យនៃសាលាខេត្តកណ្ដាលបានជម្រាបប្រាប់ក្នុងបទសម្ភាសន៍របស់បណ្ដាញសារព័ត៌មានយើងថា ពេញករណីនៃទីតាំងមានការសាងសង់ចូលមាត់ច្រាំងទន្លេសាប មានការសាងសង់បង្គោលរបងរឹងក្នុងទីតាំងដីមួយកន្លែងនៅទីតាំងនោះ គឺលោកពុំទាន់បានឆែកមើលនោះនៅឡើយទេ ចាំលោកឆែកករណីនេះសិន។

ប្រព័ន្ធបណ្ដាញអង្គភាពយើងជាច្រើនធ្វើការសាកសួរពីរដ្ឋបាលឃុំរហូតដល់រដ្ឋបាលខេត្តកណ្ដាលរួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនរួចរាល់ហើយតែមិនទាន់មានការចេញផ្សាយផង ក៏យើងទទួលបាននូវសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកពញាឮចំពោះអង្គភាពសារព័ត៌មានមានខ្លឹមសារថា :

(ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ រដ្ឋបាលស្រុកពញាឮ សូមធ្វើការបំភ្លឺជូនថា ក្រោយពីទទួលបាន ព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បានចាត់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ស្រុក ចុះទៅពិនិត្យលើទីតាំងដីជាក់ស្តែងឃើញថា ៖ ទីតាំងនេះបានធ្វើការចុះបញ្ជីដីដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលវត្ថុក្បាលដីលេខ 08091001-0640 មានទំហំ1685 ម៉ែត្រការ៉េ របស់ឈ្មោះ ម៉ារ៉ា រ៉ូហ្សា និងឈ្មោះ ម៉ារ៉ា ដាល្យា ស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ទីតាំងដីនេះកន្លងមកមាន របងខ័ណ្ឌព្រំដីរួចហើយ ប៉ុន្តែមិនមានសភាពរឹងមាំនោះទេ បច្ចុប្បន្នម្ចាស់ដីបានធ្វើការរុះរើទើបងចាស់ និងបាន សាងសង់របងថ្មីជំនួសឡើងវិញដើម្បីការពារសុវត្តិភាពផង និងដើម្បីបញ្ចៀសបាននូវបាតុភាពផ្សេងៗដែល អាចកើតមាន ។

ការសាងសង់របងនេះមានមួយចំណែកគឺសង់លើចំណីទន្លេ និងមួយចំណែកសង់លើចំណីផ្លូវ ប៉ុន្តែ ជារបងខ័ណ្ឌព្រំដីទេ ករណីនេះកន្លងមករដ្ឋបាលស្រុកបានធ្វើការណែនាំជាច្រើនដងរួចមកហើយឱ្យម្ចាស់ សំណង់ធ្វើការគោរពច្បាប់ឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់តាមការណែនាំ ។ ម្ចាស់សំណង់បានធ្វើកិច្ច សន្យាថា ការសាងសង់របងនេះគឺដើម្បីការពារសុវត្តិភាពតែប៉ុណ្ណោះ បើថ្ងៃក្រោយរដ្ឋត្រូវការ គាត់នឹងធ្វើការរុះ រើចេញវិញដោយមិនមានលក្ខខណ្ឌអ្វីឡើយ ចំពោះរបងព្រំដែលសង់ចូលទៅលើដីអ្នកជាប់ព្រំ ម្ចាស់សំណង់ នឹងធ្វើការរុះរើចេញវិញ និងសង់ឱ្យបានត្រឹមត្រូវ ។

ចំណែកការចាក់ដីលើច្រាំងទន្លេជម្រៅប្រមាណជា ១៧ម៉ែត្រនេះ ពុំមានលិខិតអនុញ្ញាតទេ ប៉ុន្តែរដ្ឋ បាលស្រុកយល់ឃើញថា ការចាក់ដីនេះមិនមានប៉ះពាល់ដល់ចរន្តផ្លូវទឹកនោះទេ ប៉ុន្តែជាការចូលរួមចំណែក ក្នុងការកែលម្អរ ទប់ច្រាំងទន្លេឱ្យបានរឹងមាំ ដោយហេតុថានៅទីតាំងនេះកន្លងធ្លាប់មានការបាក់ច្រាំង និងនៅ កៀកផ្លូវជាតិលេខ៥ (ប្រហែលជា៤០ម៉ែត្រពីទីតាំងផ្លូវ) ។

តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។

អង្គភាពភាសាព័ត៌មានរបស់យើងសូមធ្វើការគោរពស្នើសុំឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរុបនីយកម្ម និងសំណង់ សូមចាត់មន្ត្រីជំនាញចុះអធិការកិច្ចលើករណីអង្គភាពសារព័ត៌មានរបស់យើងបានជម្រាបជូនដូចខាងលើដោយការគោរព។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមចាត់មន្ត្រីចុះអធិការកិច្ចនៅក្នុងទីតាំងដីមួយកន្លែងដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនោះផងចុះ)។

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តម គួច ចំរើន អភិបាលនៃគណៈបញ្ជាការឯកភាពខេត្តកណ្ដាល សូមគោរពឯកឧត្តមចាត់មន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមចុះពិនិត្យ និងតាមដានផងចុះ។

អង្គភាពរបស់យើងធ្វើការចេញផ្សាយជាបន្តបន្ទាប់ និងរង់ចាំទទួលប្រភពព័ត៌មានបន្ថែមទាំងអស់គ្រប់ពេលវេលាក្នុងម៉ោងធ្វើការ សូមអរគុណ ៕

Leave a Reply

Your email address will not be published. Required fields are marked *