សាធារណៈជនទូទៅស្នើសុំឲ្យអ្នកគ្រប់គ្រងផ្សារធំថ្មីអនុវត្តរាល់តម្លៃយកថវិកាថ្លៃឈ្នួលផ្ញើម៉ូតូឲ្យបានត្រឹមត្រូវ និងស្របតាមអ្វីដែលជាគោលការណ៍របស់ផ្សារដែលបានកំណត់នូវតម្លៃជាក់ស្តែង និងសណ្ដាប់ធ្នាប់មួយចំនួនដើម្បីបញ្ជៀសការកក់ស្ទះផងដែរ!

រាជធានីភ្នំពេញ :បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីអំពីការទទួលប្រាក់ថ្លៃបញ្ញើផ្ញើម៉ូតូដែលមានភាពមិនប្រក្រតីដែលនាំឱ្យសាធារណៈជនទូទៅមានការរិះគន់អំពីសកម្មភាពក៏ដូចជាទង្វើបែបបន្លំភ្នែកប្រជាពលរដ្ឋទូទៅដែលពួកគេបានធ្វើដំណើរចេញចូលជាប្រចាំសម្រាប់ការចូលធ្វើការងារបើករកសុីលក់ដូរ ឬប្រជាពលរដ្ឋមួយចំនួនដែលបានផ្ញើម៉ូតូដើម្បីចេញចូលទិញវត្ថុឬទំនិញនៅក្នុងទីផ្សារធំថ្មីដែលមានទីតាំងស្ថិតនៅសង្កាត់(ផ្សារថ្មី១+២) ខណ្ឌដូនពេញន រាជធានីភ្នំពេញ។

សាធារណៈជនបានលើកឡើងចំៗថា គោលការណ៍របស់ម្ចាស់ផ្សារបានកំណត់យកតម្លៃថ្លៃម៉ូតូមួយគ្រឿង៣០០រៀលដែលជាប័ណ្ណដាក់រូបនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅលើសំបុត្រសម្រាប់មួយដង ក៏ប៉ុន្តែបែរជាទៅយកតម្លៃថ្លៃរហូតដល់១០០០រៀល សម្រាប់ម៉ូតូ១គ្រឿងទៅវិញ? រីឯផ្នែកនៅបរិវេណផ្សារធំថ្មីទាំងមូលមានដូចជាកន្លែងខ្លះនៅផ្នែកខាងលិចមានរថយន្តដាក់នៅផ្នែកអមទាំងសងខាងផ្លូវមួយចំនួន ដែលជាផ្លូវសាធារណៈរបស់រដ្ឋសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមក ក៏ប៉ុន្តែរថយន្តមួយចំនួនត្រូវបានចតនៅលើទ្រូងផ្លូវទាំងអស់នោះដោយមានអ្នកគ្រប់គ្រងមើលការខុសត្រូវដើម្បីជាថ្នូរនឹងលុយទៅវិញ។
ហើយអ្នកខ្លះក៏បើកឡានបញ្ច្រាសទិសដើម្បីធ្វើការចតលើចំណតទាំងនោះ។ជាក់ស្ដែងដូចមានការបង្ហោះលើកបណ្ដាញសង្គមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ឈានដល់មានការរិះគន់ដល់សាធារណៈជនថា ឱ្យនៅតែដូច្នេះផ្លូវសាធារណៈរបស់រដ្ឋនឹងក្លាយជាកម្មសិទ្ធិផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលយកផ្លូវសាធារណៈនេះទៅធ្វើអាជីវកម្ម និងជាទម្លាប់អាក្រក់សម្រាប់ឱ្យទីកន្លែងផ្សេងទៀតយកគំរូតាម។

ជុំវិញការរិះគន់ទាំងអស់នេះអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ដើម្បីឲ្យលោកស្រីជួយបញ្ជាក់អំពីករណីខាងលើនេះ សម្រាប់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ខណៈដែលទូរសព្ទដៃរបស់យើងបានធ្វើការហៅទៅហើយមានការចុចបិទប្រហែលអាចជាលោកស្រីជាប់រវល់ មួយសន្ទុះក្រោយមកលោកស្រីបានខលត្រឡប់មកអង្គភាពសារព័ត៌មានរបស់យើងវិញ ដោយលោកស្រីបានបញ្ជាក់មកវិញថា ចំណុចរថយន្តបរិវេណផ្សារធំថ្មីគឺជាចំណតរបស់(ក្រុមហ៊ុនអានកូ ) ហើយលោកស្រីហាក់ដូចជាមិនហ៊ានឆ្លើយនៅសំណួរជុំវិញថាតើការយកលុយថ្លៃម៉ូតូ៣០០រៀលបែរជាយកលុយ១០០០រៀលនោះ? សម្រាប់លោកស្រីបាននិយាយយ៉ាងខ្លីថាលោកស្រីមិនចង់និយាយតាមទូរសព្ទដៃអីទេខ្លាចអ្នកកាសែតយកទៅសម្លេងលោកស្រីទៅចុះផ្សាយជាសាធារណះ នាំឲ្យកើតជារឿង លោកស្រីមិនចង់មានរឿងទេសុំតែសុខ បើមានការអីឱ្យមកផ្សារថ្មីមក។

ដោយឡែកប្រជាពលរដ្ឋមួយចំនួនក៏ទទូចស្នើសុំឲ្យលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញសូមចាត់មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យមើលទីសាធារណៈនៅបរិវេណជុំវិញផ្សារថ្មីដែលត្រូវបានមានការយកចំណីផ្លូវទៅធ្វើជាទីកន្លែងសម្រាប់ផ្ញើរថយន្តទៅវិញផងដែរ។
ជាងនេះទៅទៀតសាធារណៈជនក៏នៅតែសំណូមពរឲ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមចាត់មន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធត្រួតពិនិត្យមើលសំបុត្របញ្ញើផ្ញើម៉ូតូដែលខុសប្រក្រតីនៃការអនុវត្តរបស់ការគ្រប់គ្រងផ្សារធំថ្មីផងចុះ។
សូមរំលឹក និងបញ្ជាក់ឡើងវិញថាផ្សារធំថ្មីគឺជាសំណង់ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៣៥–១៩៣៧។ សំណង់ និងម៉ូដនៃផ្សារនេះមានលក្ខណះលេចធ្លោក្នុងចំនោម សំណង់នានានៅក្រុងភ្នំពេញត្រូវបានចេញម៉ូតដោយស្ថាបត្យករ បារាំង គឺលោក Louis Chauchon ហើយដឹកនាំសាង សង់ដោយស្ថាបត្យករពីរូប គឺលោក Jean Desbois និង Wladimir Kandaouroff។ ក្រោយមក្នុងជំនាន់ សង្គ្រាមបារាំង-ថៃ (១៩៤០-៤១) ផ្សារធំថ្មីត្រូវបានយន្ត ហោះថៃទម្លាក់គ្រាប់បែក បង្ករឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ផ្សារធំថ្មីជាផ្សារដែលមានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរ និងអ្នករស់នៅ ភ្នំពេញដែលមានមនុស្សអ៊ូអរគ្រប់ពេល។ ភ្ញៀវដែលមកកម្សាន្តអាចជាវនូវផលិតផលស្រស់ និងចម្អិនជាច្រើនមុខ គ្រឿងអលង្ការ នាឡិកា ស្បែកជើង សម្ភារៈសិក្សា ផ្កាស្រស់ សម្លៀកបំពាក់ រួមមានអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ដោយឡែកសាធារណៈជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលក៏នៅតែកំពុងរង់ចាំតាមដានយ៉ាងយកចិត្តដាក់អំពីការអនុវត្តការងាររបស់អ្នកគ្រប់គ្រងផ្សារធំថ្មីដោយយកចិត្តទុកដាក់ និងឱ្យមានតម្លាភាពក្នុងករណីដូចខាងលើនេះដើម្បីបញ្ជៀសការរិះគន់ពីមជ្ឈដ្ឋានទូទៅ។

អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងគ្រប់ទិសទីពីប្រភពពាក់ព័ន្ធទាំងអស់ដែលផ្ដល់ឲ្យនៅពេលក្រោយជាបន្តបន្ទាប់ដើម្បីធ្វើការចុះផ្សាយគ្រប់ពេលវេលាក្នុងម៉ោងធ្វើការផងដែរ សូមអរគុណ។
ដោយ :ព្រះឥន្ទ្រ
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខទូរសព្ទដៃ :
Tel:0888737873 ឬTelegram:0968738873.

