ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានទទួលដំណឹងដ៏គួរឱ្យរន្ធត់ក្តុកត្កួលអំពីការបាត់បង់លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាពនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ។ ទើបជួបគ្នាកាលពីថ្ងៃទី១៧ ខែតុលា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ តែឥឡូវបែកគ្នាជារៀងរហូត។ សូមដួងវិញ្ញាណក្ខន្ធបង ឡាយ បូរ៉ា បានទៅកាន់សុគតិភព។

