សំណង់របងដ៏រឹងមាំដែលបានចាក់ទន្ទ្រានយកដល់ក្នុងច្រាំងទន្លេបាសាក់ស្ថិតនៅក្នុងភូមិទួលរកាទី១ត្រូវបានដកគ្រឿងចាស់ចេញឲ្យផ្អាកដំណើរការសកម្មភាពសិនស្របពេលដែលសាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលទីតាំងដែលបានរំលោភបំពាននៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញនោះនឹងមានចំណាត់ការយ៉ាងណាដែរ!

រាជធានីភ្នំពេញ :សាធារណៈជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលបានកំពុងបន្តយកចិត្តទុកដាក់អំពីការរំលោភបំពានយកច្រាំងទន្លេបាសាក់ស្ថិតនៅភូមិទួលរកាទី១ សង្កាត់ចក្រអង្រែក្រោមឈានទៅដល់មានការរិះគន់យ៉ាងចាស់ដៃគ្រប់មជ្ឈដ្ឋានដែលថាម្ចាស់ទីតាំងនោះហ៊ាននោះហ៊ានគឺហ៊ានបំពាននូវច្បាប់ដែលបានកំណត់ និងតម្រូវឲ្យពលរដ្ឋទូទៅមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ក៏ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះបែរជាមិនធ្វើតាមអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ការចង្អុលបង្ហាញណែនាំដល់ម្ចាស់ការដ្ឋាន និងឲ្យរដ្ឋបាលខណ្ឌចាក់អង្រែក្រោម ក៏ដូចជាមន្ត្រីនៃមន្ទីរពាក់ព័ន្ធធ្វើការផ្អាកសំណង់ដែលបានសាងសង់យ៉ាងរឹងមាំចូលច្រាំងទន្លេដែលខុសពីច្បាប់បានកំណត់នោះម្ដងជាពីរដងជាបីដងរួចទៅហើយ តែនៅឡើយម្ចាស់ទីតាំងបែរជាមិនគោរពទាំងដោយមានការទទួលស្គាល់ថាខ្លួនបានចាក់បំពានទៅលើច្រាំងទន្លេបាសាក់ពិតប្រាកដមែន ហើយមិនទាន់ត្រូវបានដាក់ពិន័យជាអន្តរកាលយ៉ាងណានោះផងដែរ។
បើយោងតាមរបាយការណ៍ដែលបណ្ដាញផ្សព្វផ្សាយសារព័ត៌មានទទួលបានគឺមានដូចជាសំណង់នេះថា(ម្ដងមានច្បាប់) ហើយក្រោមមកថា(ត្រូវបានរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ និងសង្កាត់ចាក់អង្រែក្រោមចុះធ្វើការផ្អាក)។

របាយការណ៍ដែលទទួលបានជាបន្តបន្ទាប់មានដូចជាសំណង់ដែលបានចាក់នេះមិនត្រូវបានរុះរើនៅឡើយហើយថែមទាំងមានគ្រឿងចក្រនាំគ្នាញាប់ដៃញាប់ជើងយកគ្រឿងចក្រទៅចាក់បន្តនៅពេលរាត្រីនាយប់ថ្ងៃទី៦និងទី៧ ខែតុលា ឆ្នាំ២០២៥ ជាដដែលគឺហាក់ដូចជាមិនខ្វល់អំពីការដាក់លក្ខខណ្ឌកំណត់ហេតុចេញពីរដ្ឋបាលខណ្ឌមានជ័យនោះទេ។
របាយការណ៍នៅថ្ងៃបន្ទាប់មកគែបន្ទាប់ពីមានការចេញផ្សាយយ៉ាងព្រោមព្រាតពីបណ្តាញសារព័ត៌មានក្នុងស្រុកជាច្រើនផងទៀតនោះហើយត្រូវបានលេចឮថាអាចនឹងមានអ្វីមិនប្រក្រតីហើយបានជាម្ចាស់ទីតាំងស្ថិតនៅក្នុងភូមិទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ធ្វើការដក់គ្រឿងចក្រវិញក៏ដើម្បីអោយអ្នកសារព័ត៌មានយល់ថាពួកគេគ្មានសកម្មភាពអ្វីទាល់តែសោះ តែការពិតទៅភ្នែកម្នាស់មានច្រើនណាស់ណាស់អាចនៅក្នុងទឹកក៏មាន នៅលើគោកក៏មានគឺមិនខុសពីពាក្យថា(ដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានទេ)។

សារព័ត៌មានរបស់យើងសូមលើកយកច្បាប់មួយចំនួនដើម្បីឲ្យអ្នកចូលរួមប្រព្រឹត្តខុសពីច្បាប់សូមឲ្យយល់ខ្លឹមសារខ្លះៗយកមកគិតពចារណាបន្ថែមជាដដែលៗ :
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែកថ្មីៗនេះគេឃើញផងដែរថាទិដ្ឋភាពមួយរយៈកាលចុងក្រោយនេះហាក់ដូចជាមានសកម្មភាពផុសផុលអំពីការចាក់ទន្ទ្រានរំលោភបំពានចូលចាំងសមុទ្រ ច្រាំងទន្លេ និងស្ទឹងបឹងរបស់រដ្ឋជាដើមគឺក្នុងស្ថានភាពដែលកម្ពុជាកំពុងតែមានវិបត្តិសង្គ្រាមរវាងកម្ពុជា និងថៃ ដែលថៃបានរំលោភបំពានយកទឹកដីកម្ពុជា។
ជាងនេះទៅទៀតសាធារណៈជននៅតែមានមន្ទិលសង្ស័យថាសកម្មភាពធ្វើទាំងបំពានច្បាប់នេះ តើអាចជាការឃុបឃិតគ្នាជាប្រព័ន្ធណាមួយទេដឹងទើបម្ចាស់ទីតាំងអាចធ្វើវាបាន និងមិនខ្លាចការហាមប្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌចាក់អង្រែក្រោម?
ជាទូទៅបើក្រឡេកមើលទិដ្ឋភាពនៅក្នុងរាជធានីភ្នំពេញនេះផងដែរបណ្ដាប្រជាពលរដ្ឋនៅក្នុងប្រទេសបណ្ដាប្រជាពលរដ្ឋនៅជុំវិញពិភពលោកក៏កាន់តែកោតសរសើរចំពោះស្មារតីដ៏អង់អាចក្លាហាន ស្មារតីការសម្លឹងមើលថ្ងៃអនាគតដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំជាតិកម្ពុជា ជាពិសេសក្នុងមូលដ្ឋានជាតំបន់បេះដូងព្រលឹងជាតិក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគឺបាននបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដែលបានដឹកនាំរាជធានីភ្នំពេញទាំងមូលទាំង១៤ខណ្ឌមានការរីកចម្រើនស្ទើរគ្រប់វិស័យដែលឈានទៅដល់ប្រជាពលរដ្ឋមានការគាំទ្រ និងពេញចិត្តចំពោះសកម្មភាពរបស់សាលារាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តមដោយស្ថិតនៅក្រោមគោលនយោបាយដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។

ក៏ប៉ុន្តែបើទោះជាការរីកចម្រើនអភិវឌ្ឍន៍យ៉ាងណាក៏ដោយក៏មានកន្លែងខ្លះមួយចំនួនតូចមានការខ្វះចន្លោះប្រហោងហើយរឹតតែពិសេសជាងនោះមានការចូលរួមពីអ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងសង្គមជាតិដើម្បីបង្ហាញការពិតមួយចំនួនជូនដល់ថ្នាក់ដឹកនាំនៅក្នុងតំបន់នីមួយៗឲ្យបានជ្រោតជ្រាបជាដំណឹងគឺជាក់ស្តែងមានការរំលោភបំពានលើមាត់ច្រាំងទន្លេគឺសុទ្ធសឹងតែជាករណីមិនស្របច្បាប់ដើម្បីឱ្យក៏មានការចាត់វិធានការ និងការណែនាំខ្លះមួយចំនួន ទោះបីជាអ្នកអស់នោះកំពូលអ្នកមានលុយ អ្នកមានអំណាច យ៉ាងណាក៏ដោយក៏ត្រូវតែទទួលរងទណ្ឌកម្មពីផ្នែកច្បាប់ឱ្យខានតែបាន។
ចំណែកឯសាធារណជនទូទៅក៏ដូចជាអង្គការសង្គមស៊ីវិលទៀតសោតនោះផងដែរក៏នៅរង់ចាំមើលថាតើចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌមានជ័យនឹងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតបញ្ជៀសមានការរិះគន់ជាសាធារណៈ។ហើយជាក់ស្ដែងប្រសិនបើសំណង់នោះបានសាងសង់ជិត១០០%រួចរាល់ទៅហើយ ហើយក្នុងករណីសំណង់នោះមិនត្រូវរុះលើចេញតើទៅវិញតើជាភាពភាពអវិជ្ជមាន តើមានផលប៉ះពាល់អ្វីដែរចំពោះផ្ទៃអាងទន្លេបាសាក់? ហើយថាតើមានផលប៉ះពាល់អ្វីដែរទៀតចំពោះសុភ័ណភាពនៃដងទន្លេបាសាក់? ហើយរិតតែថាតើច្បាប់ត្រូវឲ្យប្រជាពលរដ្ឋទូទៅមិនថាឡើយអ្នកមានលុយ មិនថាឡើយអ្នកក្រ មិនថាឡើយអ្នកមានអំណាច មិនថាឡើយអ្នកគ្មានអំណាច តើមានភាពស្មើគ្នាចំពោះមុខច្បាប់ដែរឬទេក្នុងករណីអ្នកដែលបានយកគ្រឿងចក្រមកចាក់ជាសំណង់រឹងរួចរាល់ហើយដូច្នោះ?

អង្គភាពសារព័ត៌មានរបស់យើងស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សូមឯកឧត្តមចាត់មន្ត្រីរបស់ក្រសួងចុះអធិការកិច្ចអំពីទីតាំងខាងលើនេះ។
អង្គភាពសារព័ត៌មានរបស់យើងក៏នៅតែបន្តស្នើសុំចំពោះឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម សូមចាត់វិធានការបើកការស្រាវជ្រាវបន្ថែមជុំវិញករណីខាងលើនេះ។
អង្គភាពសារព័ត៌មានរបស់យើងក៏សូមស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលនៃសាលារាជធានីភ្នំពេញ សូមមេត្តាបើកការស៊ើបអង្កេត និងស្រាវជ្រាវជុំវិញករណីទីតាំងខាងលើនេះដោយកន្លងមកមានការហាមឃាត់ម្ដងជាពីរដង និងជាបីដងក៏ប៉ុន្តែការហាមឃាត់ដល់ម្ចាស់ទីតាំងនោះហាក់ដូចជានៅមានកម្រិតឈានទៅដល់មានការលួចធ្វើសកម្មភាពបន្តនៅពេលរាត្រីជាដើមដើម្បីជៀសវាងឱ្យមានការគោរពច្បាប់ត្រឹមត្រូវ និងមិនបំពានច្បាប់ដូចកន្លងមកសូមឯកឧត្តមចាត់មន្ត្រីបន្ថែមទៀតដើម្បីពិនិត្យនិងស្រាវជ្រាវជុំវិញករណីដែលបានលើកឡើងដោយការគោរព។

ហើយសូមបញ្ជាក់បន្ថែមផងដែរក្នុងករណីខាងលើនេះនៅណាក៏បានដឹង និងបានឮគ្រប់ៗគ្នាដែរចំពោះសំណង់ដែលបានចាក់រឹងនោះអាចចៀសវាងនាំមានការរិះគន់ថា អ្នកមានលុយមានអំណាចអាចធ្វើបានតែអ្នកក្ររហេងរហាមគឺមិនអាចធ្វើអ្វីបាននោះទេ។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលព័ត៌មានព្រមទាំងធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងដែរ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងកិច្ចការអភិវឌ្ឍន៍ជាតិជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា សូមអរគុណ!
ដោយ :ព្រះឥន្ទ្រ
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្មតាមរយៈលេខតេលេក្រាម:
Tel:0868738873

