សេចក្តីប្រកាសព័ត៌មាន
បណ្ដាញអង្គភាពសារព័ត៌មាន CSP TV NEWS របស់យើង សូមធ្វើសេចក្តីប្រកាសព័ត៌មានដើម្បីជម្រាបជូនចំពោះសាធារណជនក៏ដូចជារដ្ឋបាលនៃស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺឲ្យបានជ្រាបថា :
កាលពីថ្ងៃទី៦ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បណ្ដាញផ្សព្វផ្សាយនៃអង្គភាពសារព័ត៌មាន CSP TV NEWS របស់យើងបានធ្វើការផ្សព្វផ្សាយដំណឹងព័ត៌មានដោយយោងតាមការស្នើសុំរបស់លោកមេភូមិព្រៃទាន់មានឈ្មោះថា លោក ឡេង ឡា កើតនៅឆ្នាំ១៩៧៣ សញ្ជាតិខ្មែរ បម្រើការងារក្នុងតួនាទីជាមេភូមិចាប់តាំងពីឆ្នាំ(២០០២ រហូតមកដល់ខែសីហា ឆ្នាំ២០២៥) និងលោកតាៗជាចាស់ព្រឹទ្ធាចារ្យដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រតំបន់ខាងលើនោះដើម្បីជម្រាបដំណឹងនៃបញ្ហាមួយនេះគោរពជូនចំពោះថ្នាក់ដឹកនាំឲ្យបានជ្រាបជាដំណឹងបានកំពុងកើតឡើងអំពីករណី លោកមាភូមិ ឡេង ឡា ត្រូវបានដកតំណែងតួនាទីចេញពីមេភូមិដោយធ្វើការដាក់ប្រជាពលរដ្ឋដែលជាអ្នកភូមិជំនួស ស្របពេលដែលប្រជាពលរដ្ឋនាំគ្នាផ្ដិតមេដៃស្ទើរតែទាំងភូមិដើម្បីបង្ហាញពីភាពមិនគាំទ្រមេភូមិថ្មីជាប្រជាពលរដ្ឋយល់ថាគឺមិនមែនជាអាជ្ញាធរភូមិឃុំដែលត្រូវបានតែងតាំងថ្មីនោះទេ ។
ក្នុងរបាយការណ៍នៃការចេញផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន CSP TV NEWSរបស់យើងគឺបានជម្រាបដំណឹង បាទបង្ហាញអំពីតុល្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងនោះរួមមាន :
ទី១: ក្រោមលិខិតស្នើសុំរបស់សាមុីដើមរឿងគឺក្នុងគោលបំណងដើម្បីជម្រាបដំណឹងនេះជូនទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ គឺមិនមែនជាការជេរប្រមាថ នរណា ឬស្ថាប័នណាមួយទេ គ្រាន់តែជាការបង្ហាញអំពីការដកដំណែង តួនាទី មុខងារជាមេភូមិចេញដោយបានស្នើរសុំធ្វើការចុះផ្សាយចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥កន្លងមក។
ទី២ :ការចេញផ្សាយនៅក្នុងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើងដោយផ្សាយតាមក្រិតក្រមបែបបទស្ដីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន និងដោយមានការសាកសួរពីភាគទីពាក់ព័ន្ធមានដូចជា លោក ឡេង ឡាយ ជាមេភូមិដែលត្រូវបានដកពីតួនាទីបញ្ចប់ពីមុខងារបានធ្វើការបកស្រាយជាការអះអាង ជាការលើកឡើងរបស់គាត់ជាក់ស្ដែង ចាស់ព្រឹទ្ធាចារ្យដែលអមដំណើរចេញពីខេត្តកំពង់ស្ពឺមករាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថាក្នុងចំណោមលោកតាទាំងពីរនាក់គឺក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំងអស់នោះដោយមិនគាំទ្រមេភូមិថ្មី និងអាណិតដល់មេភូមិចាស់ដែលខិតខំតស៊ូបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ខែសីហាឆ្នាំ២០២៥ ថ្មីៗមកនេះបន្ទាប់ពីមានការដកតំណែងតួនាទីរបស់គាត់។
ទី៣ :អង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងឲ្យលោក ជួប សុវណ្ណ ជាមេឃុំចាន់សែន និងលោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមុននិយាយដើម្បីបញ្ជាក់អំពីព័ត៌មានជុំវិញបញ្ហាទាំងអស់នោះដែលបានកើតឡើងផងដែរ។
ទី៤ : នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈដើម្បីជម្រាបជូនដល់សាធារណៈជនទាំងអស់របស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ដែលបានបង្ហាញអំពីព័ត៌មានមួយចំនួនរបស់លោកមេភូមិ ឡេង ឡា និងការសម្រេចចិត្តរបស់រដ្ឋបាលឃុំក្នុងការបញ្ឈប់ពីតួនាទីការងាររបស់លោកមេភូមិ ឡេង ឡាយ នោះ បណ្ដាញផ្សព្វផ្សាយនៃសារព័ត៌មានរបស់យើងក៏ធ្វើការបង្ហាញអំពីព័ត៌មានប្រជាពលរដ្ឋដែលនាំគ្នាផ្ដិតមេដៃមិនទទួលស្គាល់លោកមេភូមិថ្មីស្ទើរតែពេញភូមិ និងបង្ហាញអំពីអារម្មណ៍ពលរដ្ឋខ្លះមួយចំនួនដែលនៅតែត្រូវការលោកមេភូមិចាស់ដែលឈ្មោះថា ឡេង ឡា នោះជាដដែលរួមទាំងយកលិខិតរបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យធ្វើការចេញផ្សាយផងដែរដើម្បីឲ្យថ្នាក់ដឹកនាំក៏ដូចជាសាធារណជនបានជ្រាបអំពីតុល្យភាពនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន CSP TV NEWSរបស់យើង ពិសេសប្រជាពលរដ្ឋដែលលោកចង់ដឹង ចង់ជ្រាបអំពីការបង្ហាញពីគោជំហរទាំងគ្រប់ភាគីទាំងអស់ដើម្បីធ្វើយ៉ាងណាដោយមានការថ្លឹងថ្លែងនូវព័ត៌មានអោយមានតម្លាភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើង។
ទី៥ : នៅក្នុងវីដេអូដែលធ្វើការបង្ហាញរបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យស្តីអំពីសេចក្តីបំភ្លឺព័ត៌មាននោះ ដើម្បីបញ្ជាក់ឲ្យសាធារណៈជនឲ្យបានជ្រាបអំពីបញ្ហាដែលកើតឡើងឈានទៅដល់ការសម្រេចដក និងបញ្ឈប់តួនាទីលោក ឡេង ឡា ជាមេភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ទី៦ :ចំពោះការបំភ្លឺទាំងអស់នោះគឺជាសិទ្ធិរបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មិនមានបុគ្គលឬស្ថាប័នអង្គភាពណាហាមឃាត់នោះទេ គឺមានន័យថា(ផ្សព្វផ្សាយអីក៏ផ្សាយទៅចុះ)ព្រោះប្រទេសកម្ពុជាមានច្បាប់ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ យោងតាមច្បាប់ជាសកលផងដែរនោះ ក៏ប៉ុន្តែអ្វីដែលគួរអោយសោកស្ដាយជាទីបំផុតក្នុងការបញ្ចេញនូវព័ត៌មានដោយភ្ជាប់ជាមួយនូវរូបភាពមួយសន្លឹកដោយយកត្រាក្រហមមកបោះពីលើដោយប្រើខេមរ:ភាសានៅលើត្រានុថា(ព័ត៌មានមិនពិត) ហើយបន្ថែមជាភាសាអង់គ្លេសជាពាក្យថា(Fake News)ទៅវិញ។
ក្នុងន័យនេះក្នុងនាមស្ថាប័ននៃអង្គភាពសារព័ត៌មាន CSP TV NEWS របស់យើងសូមធ្វើការជម្រាបដំណឹងជូនទៅដល់សាធារណជន និងរដ្ឋបាលស្រុកសាមគ្គីមុន្នីជ័យថា ព័ត៌មានដែលយើងចេញផ្សាយវាមិនមែនជាព័ត៌មាន(Fake News)ទេ ពីព្រោះ(Fake News)មានន័យថាជាប្រភេទព័ត៌មានក្លែងក្លាយ។
យើងខ្ញុំសូមបញ្ជាក់ជាដដែលដសែើទៀតថា ការផ្សាយរបស់សារព័ត៌មានយើងពុំមែនចាត់ទុកថាជាព័ត៌មានក្លែងក្លាយនោះទេ ដោយសារវាជាករណីជាក់ស្ដែងដែលមានការបកស្រាយចេញពីប្រភពច្បាស់ការទាំងភាគីពាក់ព័ន្ធទាំងអស់ ហើយវាមិនមែនជាប្រភេទព័ត៌មានដែលចម្លងចេញពីប្រភពណានោះទេ វាជាផ្កាឆ្លុះបញ្ចាំងរឿងរ៉ាវផ្ទាល់ និងមានការស្នើសុំផ្ទាល់ពីអាជ្ញាធរជាមេភូមិ បើទោះបីជាការលើកឡើងរបស់លោកមេភូមិ ឬក៏ប្រជាពលរដ្ឋខុសឬត្រូវយ៉ាងណាក្តីនោះគឺជារឿងដាច់ដោយឡែកមិនមានការពាក់ព័ន្ធជាមួយស្ថាប័ននៃបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់យើង ឡើយ ប៉ុន្តែប្រសិនបើក្នុងករណីការលើកឡើងរបស់ពួកគេទាំងអស់នោះខុសឬត្រូវក៏បណ្ដាញផ្សព្វផ្សាយរបស់យើងមិនអាចទៅទប់ស្កាត់ ឬរារាំងហាមឃាត់មិនឲ្យមានការបញ្ចេញមតិនោះបានឡើយ ហើយក៏វាឃ្លាតឆ្ងាយអំពីច្បាប់ផងដែរ។
បន្ថែមជាងនេះទៅទៀតក្នុងករណីប្រសិនបើការបង្ហាញរាល់ការរៀបរាប់ទាំងអស់នោះវាមិនសាកសមទៅនឹងរដ្ឋបាលឃុំឬក៏ស្រុកដោយមិនត្រូវក្នុងចំណុចប្រការណាមួយនោះសូមមេត្តាធ្វើការជួបគ្នាដើម្បីពិភាក្សាគ្នារកដំណោះស្រាយ និងភាពស្អាតស្អំរៀងៗខ្លួនទៅ វាមិនមែនជាតួនាទីដែលបណ្ដាញអង្គភាពសារព័ត៌មានរបស់យើងដែលត្រូវដើរតួនោះទេ ក៏ព្រោះតែយើងមិនមែនជាអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ យើងគ្រាន់តែជាប្រព័ន្ធផ្សព្វផ្សាយដំណឹងនៅក្នុងអំណាចសារព័ត៌មានតែប៉ុណ្ណោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមសាធារណជនក៏ដូចជារដ្ឋបាលនៃស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សូមមេត្តាទទួលជ្រាបជាព័ត៌មាន។
សម្រាប់ការលើកឡើងនេះក៏មិនមែនចង់យកឈ្នះយកចាញ់នោះទេ តែជៀសវាងការប្រើភាសានៅលើបណ្ដាញសង្គមខុសពីការពិត ឬក៏ជាការនាំឲ្យមានផលប៉ះពាល់ក្នុងកិច្ចការងារដឹកនាំប្រទេសរបស់ស្ថាប័នពាក់ព័ន្ធដែលធ្វើការបញ្ចេញត្រាក្រហមបានបោះនៅលើរូបភាពនៃវីដេអូក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសាមគ្គីមុនីជ័យដែលមិនគួរត្រូវបោះត្រា និងចៀសវាងកុំឲ្យពិភពលោក មានបរទេសគេវាយតម្លៃថាកម្រិតវប្បធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាននៅកម្ពុជាមានស្ថានភាពមួយនៅមានកម្រិត បើធៀបទៅនិងបច្ចុប្បន្នក៌មានធនធាន
មនុស្សច្រើនណាស់ផងដែរដែលជាអ្នកចេះដឹងសម្រាប់បម្រើសង្គមជក្នុងការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
ហើយអង្គភាពសារព័ត៌មាន(CSP TV NEWS)របស់យើងក៍សង្ឃឹមថាក្នុងករណីលើបញ្ហាមួយនេះជាបទពិសោធន៍សម្រាប់កិច្ចការរដ្ឋបាលឃុំស្រុកខេត្តក្រុងរាជធានីស្វែងយល់ទាំងអស់គ្នា ឱ្យស្របតាមនីតិវិធីច្បាប់គតិយុត្ត និងសូមចូលរួមលុបបំបាត់នៅព័ត៌មានដែលក្លែងក្លាយ(គឺមានន័យថាព័ត៌មានមានសណ្ឋានច្រើនបែប ព័ត៌មានមិនពិត ព័ត៌មានប្រឌិត ព័ត៌មានមិនច្បាស់ការ ព័ត៌មានច្បាស់ការ ព័ត៌មានក្លែងក្លាយ)ដែលត្រូវបែងចែកឱ្យច្បាស់លាស់សម្រាប់ការចេញផ្សាយនីមួយៗ សូមអរគុណ។

