អីយ៉ាស់អីយ៉ា ម្ដងនេះចាក់ចូលទន្លេទៀតហើយ យ៉ាងម៉េចចេះៗ..! ចេះតែយ៉ាងម៉េចទៅន.! ឱ្យតែរបៀបនេះគឺនាំមានការរិះគន់ដោយសារមនុស្សមួយក្តាប់តូចដែលមានលុយ មានអំណាច ធ្វើខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ជាច្បាប់គតិយុត្តិថា សូមនាំគ្នាគោរពច្បាប់ នាំគ្នាអនុវត្តច្បាប់ ចុះឥឡូវម៉េចក៏ទៅជាអញ្ចឹងទៅវិញ? ដោយមានអ្នកបំពានច្បាប់បានកំពុងធ្វើសកម្មភាពដដែលជាដដែលចំពោះការចាក់ដីចូលមាត់ច្រាំងទន្លេ និងអាចនឹងមានការសាងសង់សំណង់រឹងនៅពេលបន្ទាប់ដែលបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេបាសាក់ ខណៈសាធារណជនទូទៅកំពុងតែរិះគន់ និងឱ្យមានការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធពិសេសលើដែនសមត្ថកិច្ចខណ្ឌមានជ័យ.!

អីយ៉ាស់អីយ៉ា ម្ដងនេះចាក់់ចូលទន្លេទៀតហើយ យ៉ាងម៉េចចេះៗ..! ចេះតែយ៉ាងម៉េចទៅន..! ឱ្យតែរបៀបនេះគឺនាំមានការរិះគន់ដោយសារមនុស្សមួយក្តាប់តូចដែលមានលុយ មានអំណាច ធ្វើខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ជាច្បាប់គតិយុត្តិថា សូមនាំគ្នាគោរពច្បាប់ នាំគ្នាអនុវត្តច្បាប់ ចុះឥឡូវម៉េចក៏ទៅជាអញ្ចឹងទៅវិញ? ដោយមានអ្នកបំពានច្បាប់បានកំពុងធ្វើសកម្មភាពដដែលជាដដែលចំពោះការចាក់ដីចូលមាត់ច្រាំងទន្លេ និងអាចនឹងមានការសាងសង់សំណង់រឹងនៅពេលបន្ទាប់ដែលបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេបាសាក់ ខណៈសាធារណជនទូទៅកំពុងតែរិះគន់ និងឱ្យមានការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធពិសេសលើដែនសមត្ថកិច្ចខណ្ឌមានជ័យ.!

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី គឺមិនខុសពីពាក្យគេថា (កន្លេលធំបន្លំដេក ) តែបើនិយាយចំពោះមានលុយដែលមានមហិច្ចតាចង់បានសម្បត្តិសាធារណៈរបស់រដ្ឋ មិនមែនចេះតែធ្វើបានតាមតែអំពើចិត្តគ្រប់យ៉ាងនោះទេ គឺសូមគោរពច្បាប់ផង បើច្បាប់មានហើយ នាំគ្នាអនុវត្តនិងគោរពទៅមិនខុសទេ។

ដើម្បីជាការឆ្លើយតបនៅខ្លឹមសារអត្ថន័យដ៏មានតម្លៃមួយនេះសូមគោរពជូនរាជរដ្ឋាភិបាលដែលជាប្រមុខរដ្ឋប្រទេសកម្ពុជាឲ្យបានជ្រាបជាព័ត៌មានថា :

រាជធានីភ្នំពេញ :បើយោងតាមការបង្ហាញនូវរូបភាពក៏ដូចជាវីដេអូមួយចំនួនដើម្បីជម្រាបជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននៃអន្តរក្រសួងពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាបថា ការចាក់អាចម៌ដីលុបចូលមាត់ច្រាំងទន្លេបាសាក់មានការព័ទ្ធរបងស័ង្កសីជុំវិញយ៉ាងខ្ពស់ត្រដែត និងអាចឈានទៅដល់ការសាងសង់ជាសំណង់ជាបន្តបន្ទាប់ សាធារណជនទូទៅដែលរស់នៅក្បែរភូមិសាស្ត្រនោះ និងអ្នកដំណើរមួយចំនួនបានឃើញសកម្មភាពគួរឲ្យកោតសរសើរ និងកោតក្រែងទៀតហើយចំពោះម្ចាស់ទីតាំងដែលហ៊ានធ្វើការចាក់ដីចូលមាត់ច្រាំងទន្លេដោយមិនគោរពតាមអនុក្រឹត្យសារាចរណ៍របស់រាជរដ្ឋាភិបាលដែលបានចែងកន្លងមក និងជាអំពើល្មើសនឹងវិធានការច្បាប់ថែមទៀតផង។

ការចាក់លុបចូលច្រាំងទន្លេបាសាក់នៅលើទីតាំងស្ថិតនៅក្នុងភូមិតានូ សង្កាត់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរដែលមិនគួរនាំគ្នាប្រព្រឹត្តដូច្នោះសោះដែលច្បាប់បានកំណត់ឲ្យពលរដ្ឋទាំងឡាយត្រូវមានការគោរពច្បាប់មិនអាចប្រកែកបាន។

សកម្មភាពទាំងអស់នេះត្រូវបានអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជនមួយចំនួនចាត់ទុកថាជាទង្វើរំលោភលើដំណើរការដឹកនាំដោយយកច្បាប់អាចជាមូលដ្ឋាន ហើយប្រភពខ្លះមួយចំនួនទៀតនៅតែបន្តលើកឡើងទៀតថា បើផ្ទៃអាងទន្លេបាសាក់មានហើយនាំគ្នាថែរក្សាទៅ ដោយចូលរួមជាមួយនឹងថ្នាក់ដឹកនាំដើម្បីធ្វើការការពារជៀសវាងការបង្កនៅសកម្មភាពដែលនាំឲ្យប៉ះពាល់ដល់ច្រាំងទន្លេបាសាក់ដូចករណីជាក់ស្ដែងខាងលើនេះការបណ្ដែតបណ្ដោយទុកឲ្យអ្នកមានលុយ អ្នកមានអំណាចមួយចំនួនធ្វើអ្វីតាមតែអំពើចិត្តចាត់ទុកថាជាការរំលោភបំពានមួយដ៏ធ្ងន់ធ្ងរ និងជាការបំពារបំពានច្បាប់ដែលមិនអាចប្រកែកបានឡើយ។

មិនត្រឹមតែប៉ុណ្ណោះប្រភពនៅបន្ថែមបន្តទៀតថា គ្រឿងចក្រមួយចំនួនត្រូវបានកំពុងតែធ្វើការងារយ៉ាងសស្រាក់សស្រាំដើម្បីបន្លឿនការងារនេះឲ្យហើយ ក៏ព្រោះតែការចាក់អាចម៌ដីចូលច្រាំងទន្លេនេះវាទើបតែនឹងចាប់ផ្ដើមថ្មីៗរហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ គឺគេឃើញក្រុមការងារសំណង់របស់ម្ចាស់ទីតាំងបានធ្វើសកម្មភាពញាប់ដៃញាប់ជើង ធ្វើយ៉ាងណាឱ្យហើយមុនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធ្វើការចេញផ្សព្វផ្សាយអំពីរឿងប្រព្រឹត្តផ្ទុយពីច្បាប់ និងការឃុបឃិតគ្នាណាមួយជាប្រព័ន្ធដើម្បីលាតត្រដាងនៅពេលបន្ទាប់ថានរណាអាចនឹងជាប់ពាក់ព័ន្ធក្នុងសកម្មភាពនេះដែរ!

យើងសូមជម្រាបរំលឹកឡើងវិញផងដែរថានៅតាមមាត់ច្រាំងទន្លេបាសាក់នេះកន្លងមកក៏មានទីតាំងមួយចំនួនស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្លាប់ធ្វើការចាក់អាចម៌ដៅចូលមាត់ច្រាំងទន្លេបាសាក់ រហូតដល់មានការសាងសង់នៅមាត់ច្រាំងទន្លេលើទីតាំងមួយចំនួនទាំងអស់នោះគឺនៅមិនឆ្ងាយពីវត្តចាក់អង្រែក្រោម ដូចគ្នានឹងករណីខាងលើនេះដែរ ចំណែកឯការអប់រំ និងការព្រមានដល់ម្ចាស់ទីតាំងជាលាយលាក់អក្សររបស់រដ្ឋបាលខណ្ឌមានជ័យថែមទៀតក៏មាន ហាក់ដូចជាមិនមានប្រសិទ្ធភាពគឺបានធ្វើជាពីរ ជាបីដងរួចផងដែរ ក្រោមការដឹកនាំរបស់លោក សេង គន្ធ ហើយទីបំផុតការចាក់ចូលមាត់ច្រាំងទន្លេបាសាក់ និងការសង់សំណង់ទាំងអស់នេះត្រូវបានហើយជាស្ថាពរដោយមិនរំខានដល់អាជ្ញាធរខណ្ឌមានជ័យបន្តទៀត ពិសេសពិសាលថែមទៀតនោះគឺថាសំណង់មិនអាចនរណាឬច្បាប់បញ្ញត្តិឱ្យធ្វើការរុះរើបានឡើយ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានធ្វើការឆ្លើយតបមកបណ្ដាញសារព័ត៌មានថា ការចាក់ចូលច្រាំងទន្លេនោះលោកបានស៊ីញ៉េលើឯកសាររួចបញ្ជូនទៅហើយ ក៏ប៉ុន្តែឯកសារដែលលោកបានចុះហត្ថលេខានោះលោកមិនដឹងថាជាឯកសារសាងសង់គម្រោងធ្វើអ្វីទេ គឺហាក់ដូចជាលោកស៊ីញ៉េបង្គ្រប់កិច្ចអញ្ចឹងដែរ។

ចំណែកឯលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ លោកធ្វើការឆ្លើយតបតាមរយៈតេឡេក្រាមខណៈទូរសព្ទដៃខលហើយតែហាក់ដូចជាមិនមានសេវាស្ដាប់គ្នាមិនបាន រួចលោកបញ្ជាក់បន្ថែមទៀតថា (មិនមានចាក់ដីចូលទន្លេទេ លោកធានា គ្រាន់តែរៀបចំធ្វេីច្រាំង កុំឲ្យបាក់ដី មិនប៉ះពាលផ្ទៃទឹកទេ)។

ដើម្បីភ្ជាប់ការងារនេះឲ្យបានទទួលព័ត៌មានបន្ថែមជុំវិញករណីខាងលើនេះយើងក៏ធ្វើការទំនាក់ទំនងទៅឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីឲ្យលោកបានជ្រាប ស្របពេលជាមួយគ្នានោះដែរឯកឧត្តម ឃួង ស្រេង លោកមិនបានបញ្ជាក់អ្វីឲ្យច្រើននោះទេគ្រាន់តែឯកឧត្តម ឃួង ស្រេង បញ្ជាក់យ៉ាងខ្លីមកថាលោកសូមអរគុណច្រើន តែតាមការរំពឹងនោះថាលោកនឹងមានចំណាត់ការ។

តែយ៉ាងមុិញយើងនៅមិនទាន់ទទួលបាននូវព័ត៌មានចេញពីអន្តរក្រសួងពាក់ព័ន្ធថាទីតាំងខាងលើនេះថាការចាក់អាចម៌ចូលមាត់ច្រាំងទន្លេបាសាក់ គឺជាគម្រោងធ្វើអ្វីឲ្យពិតប្រាកដ ឬក៏ម្ចាស់ទីតាំងសាងសង់សម្រាប់លម្អហេដ្ឋារចនាគេហដ្ឋានខ្លួនឯង? ជាពិសេសការមិនទាន់ទទួលបាននូវគម្រោងដែលត្រូវស្ថាប័ននៃក្រសួងពាក់ព័ន្ធដូចជាក្រសួងរៀបចំនគរមនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម នោះនៅឡើយទេ..?

សូមជម្រាបឡើងវិញម្ដងហើយម្ដងទៀតថា កន្លងមកទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២ ចំនុចសង្កាត់ចាក់អង្រែលើ រហូតដល់សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ព្រំប្រទល់ជាប់ក្រុងតាខ្មៅខេត្តកណ្ដាល គឺម្ចាស់កម្មសិទ្ធិលំនៅឋានទាំងអស់នោះមិនត្រូវបានមានសិទ្ធិយកសម្បត្តិកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ធ្វើការសាងសង់តាមអ្វីដែលច្បាប់ហាមឃាត់ ដូចជាសំណង់មិនត្រូវសាងសង់ចូលច្រាំងទន្លេដែលច្បាប់កំណត់ចម្ងាយប្រវែង ហើយសំណង់ទាំងអស់ត្រូវមានការសុំច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល មិនមែនជាការសាងសង់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ឬខណ្ឌណានោះឡើយ។

សូមបញ្ជាក់ថាផ្ទៃបឹងទន្លេបាសាក់គឺជាទីតាំងដែលមានសក្ដានុពលដោយអាចរំដោះទឹកចេញពីទន្លេបួនមុខខាងមុខវាំងហូររហូតដល់ប្រទេសវៀតណាម ទន្លេបាសាក់ត្រូវបានគេចាត់ទុកថាជាទន្លេដែលនាំមកនៅការលំហូរទំនិញចេញចូលពីប្រទេសវៀតណាមចូលកម្ពុជា និងពីកម្ពុជាទៅវៀតណាមផងដែរ និងគឺជាកន្លែងដែលមានសក្ដានុពលនៅបរិយាកាសបរិស្ថានទេសចរណ៍ទាំងឡាយដែលនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

យោងតាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ

តែទោះជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានរបស់យើងដោយភ្ជាប់នូវការស្នើសុំរបស់សាធារណជនទូទៅសូមឲ្យស្ថាប័ននៃអាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័ននៃអន្តរក្រសួងពាក់ព័ន្ធសូមមានប្រធានការ ចំណាត់ការដើម្បីពិនិត្យ និងធ្វើការចុះអធិការកិច្ចដោយភ្ជាប់នៅស្ថាប័នដូចជា :

១-សូមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចាត់មន្ត្រីដែលមានមន្ត្រីអាជ្ញាធរពីថ្នាក់ក្រសួងរហូតដល់រដ្ឋបាលខណ្ឌដើម្បីពិនិត្យមើលទីតាំងដែលមានការចាក់ដីចូលច្រាំងទន្លេ និងឈានទៅដល់ការសាងសង់សំណង់ជាបន្តបន្ទាប់ ជាហេតុអាចនឹងនាំឱ្យប៉ះពាល់ដល់មាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

២-គោរពស្នើសុំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគររមណីកម្ម និងសំណង់ សូមចាត់មន្ត្រីចុះអធិការកិច្ចចំពោះសំណង់ក៏ដូចជាទីតាំងខាងលើនេះផងចុះ។

៣-ស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីនៃក្រសួងធនធានទឹក និងឧត្តុនិយម សូមចាត់មន្ត្រីចុះធ្វើការស្រាវជ្រាវពិនិត្យលើទីតាំងនៅចំនុចច្រាំងទន្លេបាសាក់ដូចគ្នាផងចុះ។

៤-ស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមជួយចាត់មន្ត្រីក្រមឱវាទពីសាលារាជធានីភ្នំពេញ ដើម្បីចុះពិនិត្យមើលទីតាំងនេះបន្ថែមក្នុងករណីព័ត៌មានទាំងអស់នេះមិនទាន់ទទួលបានចេញពីរដ្ឋបាលក្រោមបាវាទក្រោមការគ្រប់គ្រងរបស់លោក សេង គន្ធ ឬក៏ទទួលដំណឹងហើយដើម្បីជាការឆ្លើយតបចំពោះមតិសាធារណជនផងចុះ។

អង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅនឹងរង់ចាំមើលជាបន្តទៀតថាការយកអាចម៌ដីចាក់ចូលមាត់ច្រាំង ទន្លេបាសាក់បានកំពុងចាប់ផ្ដើមចាក់គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗមកនេះ និងបន្តធ្វើការចាក់បន្តទៀតឬក៏ត្រូវបានគ្រឿងចក្របញ្ឈប់ ព្រមទាំងមានការកាយអាចម៌ដីចេញពីទីតាំងខាងលើនោះឡើងវិញដែរឬយ៉ាងណា?
ហើយអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណជននៅតែបន្តជឿជាក់លើកិច្ចការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័ននៃក្រសួងពាក់ព័ន្ធដោយមានវិធានការផ្លូវច្បាប់ជាបន្ទាន់ក៏ព្រោះតែនេះជាព័ត៌មានថ្មីៗ។

អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងជាបន្តបន្ទាប់ពីប្រភពពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការចេញផ្សាយនៅពេលក្រោយជាបន្តបន្ទាប់ក្រោយពីធ្វើសេចក្តីជូនដំណឹងនេះបានផ្ញើជូនដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនៃថ្នាក់ជាតិក្រោមជាតិ ដើម្បីឲ្យបានជ្រាបអំពីការចាក់ដីចូលមាត់ច្រាំងទន្លេបាសាក់នឹងអាចមានការសាងសង់ជាសំណង់រឹង នៅទីតាំងភូមិសាស្ត្រភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបន្តទៀត សូមអរគុណ..!

 

Leave a Reply

Your email address will not be published. Required fields are marked *