រោងចក្រផលិតបារីជាសារធាតុញៀនរបស់ចិន បានកំពុងបើកអាជីវកម្មផលិតនិងស្តុកដោយមិនទាន់គោរពបាននូវការអនុវត្តច្បាប់ឲ្យបានពេញលេញ ខណៈដែលសាធារណជនទូទៅមានការរិះគន់ថាអាចនឹងមានអ្វីអាថ៌កំបាំង នាំឱ្យបាត់ផលប្រយោជន៍របស់ជាតិក្នុងការបំពេញកាតព្វកិច្ច..(វគ្គ១)!

រោងចក្រផលិតបារីជាសារធាតុញៀនរបស់ចិន បានកំពុងបើកអាជីវកម្មផលិតនិងស្តុកដោយមិនទាន់គោរពបាននូវការអនុវត្តច្បាប់ឲ្យបានពេញលេញ ខណៈដែលសាធារណជនទូទៅមានការរិះគន់ថាអាចនឹងមានអ្វីអាថ៌កំបាំង នាំឱ្យបាត់ផលប្រយោជន៍របស់ជាតិក្នុងការបំពេញកាតព្វកិច្ច..(វគ្គ១)!

រាជធានីភ្នំពេញ :យោងតាមប្រភពដែលយើងទទួលបាននៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ បន្ទាប់ពីមួយរយៈកាលកន្លងមកការផ្ដល់នូវព័ត៌មានជាបន្តបន្ទាប់នៅក្នុងទីតាំងស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខាងក្រោយផ្សារគួរស្រូវ ឈាងខាងជើង ស្របពេលដែលមានការលើកឡើងនៅក្នុងពេលនេះថា ទីតាំងផលិត និងស្តុកបារីដែលជាសារទៀតញៀនរបស់ជនជាតិចិន បានកំពុងបើកដំណើរការរកស៊ីដោយមិនអនុវត្តតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឲ្យម្ចាស់អាជីវកម្មទាំងឡាយបំពេញនៅកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ និងគោរពនៅគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រភពព័ត៌មាននៅតែបន្តបញ្ជាក់បន្ថែមទៀតថា ការនាំគ្នាប្រព្រឹត្តនូវការរកស៊ីរបៀបនេះហាក់បីដូចជាមិនមានភាពស្មើគ្នាចំពោះមុខច្បាប់ ពិសេសឈានទៅដល់ការបាត់បង់ចំណូលពន្ធរបស់រដ្ឋ និងអាចនាំឱ្យអំពើពុករលួយកើតឡើងដោយសារការឃុបឃិតគ្នាជាប្រព័ន្ធណាមួយ។

បើយោងតាមច្បាប់ត្រូវបានកំណត់ជាធរមានក៏ដូចជាលក្ខខណ្ឌមួយចំនួនដែលតម្រូវឲ្យពាណិជ្ជករបានកំពុងបើកវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងវិស័យមួយចំនួនទៀត  ត្រូវតែគោរពតាមបទដ្ឋានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ ជាក់ស្ដែងដូចជាក្នុងការផលិតនូវផលិតផលបារីនៅប្រទេសកម្ពុជាក្នុងការបញ្ជាក់ច្បាស់លាស់អំពីច្បាប់មួយចំនួនដែលតម្រូវឲ្យម្ចាស់សហគ្រាសមានបំពេញកាតព្វកិច្ច និងច្បាប់អនុញ្ញាតមានដូចជា :

១ :រោងចក្រផលិតបារីត្រូវតែចុះបញ្ជីការក្នុងក្រសួងពាណិជ្ជកម្មមុនការបើកផលិតនៅក្នុងទីតាំងណាមួយ។

២ :រោងចក្រផលិតបារីត្រូវតែចុះឈ្មោះនិងបង់ពន្ធទៅតាមប្រភេទអាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ឬប្រភេទនៃទម្រង់អាជីវកម្មបានចុះបញ្ជីការតាមរយៈនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣ :រោងចក្រផលិតបារីទាំងអស់ត្រូវសុំច្បាប់ការអនុញ្ញាតចេញពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលតម្រូវឲ្យផលិតផលមានគុណភាពល្អ និងរៀបចំឱ្យបានត្រឹមត្រូវ និងប្រកបដោយស្តង់ដារគុណភាព(Quality Standard) នៃប្រភេទផលិតផលនីមួយៗ។

៤ :រោងចក្រផលិតបារី តម្រូវឲ្យមានការអនុញ្ញាតចេញពីក្រសួងបរិស្ថាន ឱ្យបានត្រឹមត្រូវមុននឹងបើកដំណើរការ។

៥ :រោងចក្រផលិតបារី ត្រូវសុំការអនុញ្ញាតពីការត្រួតពិនិត្យរបស់អាជ្ញាធរថ្នាំជក់នៅកម្ពុជារបស់ក្រសួងសុខាភិបាល។

៦ :រោងចក្រផលិតបារី ក៏ត្រូវសុំការអនុញ្ញាតច្បាប់ដោយរដ្ឋបាលនៃខេត្តនីមួយៗឲ្យបានត្រឹមត្រូវក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងតំបន់។

៧ :រោងចក្រផលិតបារី ត្រូវសុំច្បាប់ពី ក្រសួងការងារ និងការបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដើម្បីមានការអប់រំសមត្ថភាពបន្ថែម ឬបទពិសោធន៍ មានការគោរពច្បាប់ស្ដីពីការងារ បទដ្ឋានគតិយុត្តិ ដែលក្រសួងការងារ និងវិជ្ជាជីវៈ បានកំណត់ក្នុងច្បាប់ជាធរមាន។

តែទោះជាយ៉ាងណាក៏ដោយអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជន នឹងរង់ចាំការបំពេញនូវអ្វីដែលជាចន្លោះប្រហោងដែលមិនទាន់បានបង្កលក្ខណៈគ្រប់គ្រាន់សម្រាប់អាជីវកម្មក្នុងការប្រតិបត្តការដំណើរការពាណិជ្ជកម្មជាបន្តបន្ទាប់ និងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ហើយម្ចាស់សហគ្រាសនៃទីតាំងផលិតបារីជាសារធាតុញៀនខាងលើនេះដោយអនុវត្តតាមអ្វីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ជូនក្នុងការបន្តការចូលរួមជាមួយនិងវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រទេសកម្ពុជាមានការងារសម្រាប់បុគ្គលិកកម្មករនិយោជិកបានធ្វើច្រើនផង និងជៀសវាងការបាត់បង់ចំណូលពន្ធរបស់រដ្ឋដោយមិនបាមអនុវត្តទៅតាមផ្លូវច្បាប់ដែលបានចែងនៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលយកនូវប្រភពព័ត៌មានពាក់ព័ន្ធបន្ថែមជុំវិញទីតាំងផលិតបារី មិនមានការលើកស្លាកយីហោ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសារព័ត៌មានរបស់យើងនឹងធ្វើការចុះផ្សាយបន្ថែមគ្រប់ពេលវេលាផងដែរជាបន្តបន្ទាប់  សូមអរគុណ៕

ដោយ  :ព្រះឥន្ទ្រ

Leave a Reply

Your email address will not be published. Required fields are marked *